ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិកលើកទី១០
នាថ្ងៃទី ១២ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបសន្ទនាជាមួយប្រធានាធិបតី លោក Joe Biden សហរដ្ឋអាមេរិក ។
ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ការយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឯកភាពពង្រឹងការផ្លាស់ប្តូរ និងការសន្ទនានៅគ្រប់ជាន់ថ្នាក់ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់ តាមទម្រង់រូបភាពដែលអាចបត់បែនបាន។
ទន្ទឹមនឹងនេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអនុម័តលើសេចក្តីប្រកាសស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-អាមេរិក រួមចំណែកកសាងទំនាក់ទំនងជិតស្និទ្ធ ក្នុងការដោះស្រាយនឹងបញ្ហាប្រឈមនានាជាសាកលប្រកបដោយប្រសិទ្ធភាព ដើម្បីអាស៊ានវិបុលភាពនិងរុងរឿងមួយ៕