ព័ត៌មាន

ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិកលើកទី១០

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinhនិងប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងពីសារៈសំខាន់ និងអាទិភាពខ្ពស់សម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានាធិបតីអាមេរិក លោក Joe Biden ក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិកលើកទី១០។ រូបថត៖ VGP  

នាថ្ងៃទី ១២ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបសន្ទនាជាមួយប្រធានាធិបតី លោក Joe Biden សហរដ្ឋអាមេរិក ។

ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ការយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឯកភាពពង្រឹងការផ្លាស់ប្តូរ និងការសន្ទនានៅគ្រប់ជាន់​ថ្នាក់ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់ តាមទម្រង់រូបភាពដែលអាចបត់បែនបាន។

ទន្ទឹម​នឹង​នេះ ក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន​និង​សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអនុម័តលើសេចក្តីប្រកាសស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-អាមេរិក រួមចំណែកកសាងទំនាក់ទំនងជិតស្និទ្ធ ក្នុង​ការដោះស្រាយ​នឹងបញ្ហាប្រឈមនានាជាសាកលប្រកបដោយប្រសិទ្ធភាព ដើម្បី​អាស៊ាន​​​វិបុលភាព​និង​រុងរឿង​មួយ៕

top