• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន

ក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពអបអរសាទរខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា បានអញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រី សម្តែងដោយវង់ភ្លេងមហោរី NHK Symphony Orchestra ។

ប្រធានរដ្ឋ លោក Tran Dai Quang និងភរិយាអញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន(រូបថតៈ TTXVN)

វត្តមានរបស់លោកប្រធានរដ្ឋវៀតណាមនិងភរិយានៅក្នុងរាត្រីនេះបានសរបញ្ជាក់ពីការគោរពរបស់​វៀតណាមចំ​ពោះទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុនឆ្លើយតបទៅនឹងវត្តមានរបស់ព្រះចៅអធិរាជនិងព្រះមហេសីជប៉ុន នៅក្នុងពិធីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុនដែលបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅជប៉ុនរបស់ប្រធានរដ្ឋនិងភរិយាដែលប្រព្រឹត្តទៅពីថ្ងៃទី២៩ខែឧសភាដល់ថ្ងៃទី២មិថុនាឆ្នាំ២០១៨កន្លងទៅ ក៏ដូចជាកម្ម វិធីប្រគំតន្រ្តីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុនសម្តែងដោយវង់ភ្លេងមហោរីជាតិវៀតណាមនាខែកក្កដាមុននេះ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top