• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះរាល់ជំនួយឧបត្ថម្ភក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Truong Quoc Cuong អញ្ជើញទទួលជាជានិមិត្តរូបទូទឹកកកបង្កកជ្រៅចំនួន ៧៧ គ្រឿង ពីភារធារីអាមេរិកប្រចាំនៅប្រទេសវៀតណាម Kristopher Klain (រូបថត៖ TTXVN)


នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើលិខិតមួយច្បាប់ជូនប្រធានាធិបតីអាមេរិកលោក Joe Biden ដោយថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិកដែលបានផ្តល់ជំនួយជាវ៉ាក់សាំង ថ្នាំ សម្ភារៈឧបករណ៍វេជ្ជសាស្ត្រចាំបាច់សម្រាប់វៀតណាមដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩។

នៅក្នុងសារលិខិត លោកប្រធានរដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Biden ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាដើម្បីជួយគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ និងរួមចំណែកជួយពិភពលោកក្នុងការជំនះការលំបាកបណ្តាលមកពីជំងឺ កូវីដ ១៩។ លោកប្រធានរដ្ឋក៏បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ហើយ ក្រុមហ៊ុន Pfizer នឹងផ្តល់វ៉ាក់សាំងចំនួន ៣១ លានដូសដល់វៀតណាមយ៉ាងឆាប់ៗ នៅឆ្នាំ ២០២១នេះ  រួមទាំងវ៉ាក់សាំងចំនួន ២០ លានដូសសម្រាប់ចាក់ជូនកុមារអាយុ ១២ ឆ្នាំនិងអាយុលើសពី ១៨ ឆ្នាំ ដូចដែល Pfizer បានសន្យាក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Nguyen Xuan Phuc នៅទីស្នាក់ការរបស់ Pfizer នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកកាលពីខែកញ្ញាកន្លងមកនេះ។

មុននោះ នៅរសៀលថ្ងៃដដែល នៅវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាត បានរៀបចំពិធីទទួលទូរបង្កកជ្រៅចំនួន ៧៧ គ្រឿងសម្រាប់រក្សាទុកវ៉ាក់សាំង Pfizer ដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈយន្តការ COVAX បានផ្តល់ជូនវៀតណាមជាមួយវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៨,៥ លានដូស។ ក្នុងពេលជាមួយគ្នានេះដែរ ជំនួយផ្ទាល់ដល់វៀតណាមវ៉ាក់សាំងចំនួន ១ លានដូស និងទូរបង្កកជ្រៅ ៧៧ គ្រឿងសម្រាប់រក្សាទុកវ៉ាក់សាំងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top