• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិ

នៅថ្ងៃដំបូងនៃប្រតិបត្តិការនៅទីក្រុងញូវយ៉ក នាថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋ លោក Nguyen Xuan Phuc  មានជំនួបសន្ទនាមួយចំនួនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនិងប្រធានធនាគារពិភពលោក។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in  (រូបថត៖ TTXVN)



នៅក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ប្រទេសទាំងពីរគួរតែយកឈ្នះលើជំងឺរាតត្បាតក្នុងពេលឆាប់ៗនេះ ដើម្បីនាំទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត បច្ចុប្បន្នឆ្ពោះទៅរកការអភិវឌ្ឍកាន់តែស៊ីជម្រៅនិងទូលំទូលាយថែមទៀតនាពេលខាងមុខនេះ ជាពិសេសនៅឆ្នាំ ២០២២ ជាខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។  ទន្ទឹមនឹងនោះលោកប្រធានរដ្ឋបានស្នើឱ្យកូរ៉េខាងត្បូង បន្តបង្កើនទំហំនិងចំនួនគម្រោងវិនិយោគទន្ទឹមជាមួយការផ្ទេរបច្ចេកវិទ្យាមកវៀតណាម ហើយនឹងបន្តបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មកូរ៉េខាងត្បូងមកវិនិយោគនៅវៀតណាម។ ចំណែកប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in មានបំណងចង់ជំរុញថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម និងប្រកាសថារដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តជួយដល់វៀតណាមនូវវ៉ាក់សាំងការពារ កូវីដ ១៩ ជាង ១ លានដូស ហើយនឹងបញ្ជូនទៅវៀតណាមនៅពាក់កណ្តាលខែ ១០ ខាងមុខនេះ។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋអៀរឡង់លោក Michael Martin  (រូបថត៖ TTXVN)


នាថ្ងៃដដែល ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីអៀរឡង់លោក Michael Martin ប្រធានរដ្ឋ លោក Nguyen Xuan Phuc  មានបំណងចង់ឲ្យថ្នាក់ដឹកនាំអៀរឡង់ផ្តោតការយកចិត្តទុកដាក់និងជំរុញរដ្ឋសភានៃប្រទេសនេះផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ឆាប់ៗនេះ។ លោកប្រធានរដ្ឋបានស្នើឱ្យអៀរឡង់គាំទ្រវៀតណាមក្នុងការទទួលបានប្រភពវ៉ាក់សាំងនិងពិចារណាលើការផ្តល់ឧបករណ៍វេជ្ជសាស្ត្រដល់វៀតណាមផងដែរ។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីដាណឺម៉ាក Mette Frederiksen  (រូបថត៖ TTXVN)

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីដាណឺម៉ាក Mette Frederiksen លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើថា នាយករដ្ឋមន្រ្តីដាណឺម៉ាកយកចិត្តទុកដាក់គាំទ្រវៀតណាមក្នុងការទទួលបានវ៉ាក់សាំងបង្ការកូវីដ -១៩ តាមរយៈយន្តការ COVAX។ នាយករដ្ឋមន្រ្តីដាណឺម៉ាកបានឯកភាពជាមួយសំណើរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc លើបញ្ហាវ៉ាក់សាំង ហើយបាននិយាយថា លោកនឹងលើកទឹកចិត្តដល់អាជីវកម្មដាណឺម៉ាកជំរុញការវិនិយោគនៅវៀតណាមផង ដែរ។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងជំនួបជាមួយប្រធានាធិបតីស្លូវ៉ានី Borut Pahour (រូបថត៖ TTXVN)


នៅក្នុងជំនួបជាមួយប្រធានាធិបតីស្លូវេនីលោក Borut Pahour ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ប្រធានរដ្ឋលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា វៀតណាមចាប់អារម្មណ៍ជាពិសេសលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហភាពអឺរ៉ុបក្នុងការអភិវឌ្ឍជលផលនិងនេសាទប្រកបដោយនិរន្តរភាពហើយបានស្នើឱ្យស្លូវេនីគាំទ្រនិងជំរុញការខដកការព្រមានអំពីកាតលឿងរបស់សហភាពអឺរ៉ុប IUU ចំពោះផលិតផលគ្រឿងសមុទ្ររបស់វៀតណាម។ គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺជំរុញការនេសាទប្រកបដោយការទទួលខុសត្រូវនិងនិរន្តរភាពស្របតាមច្បាប់អន្តរជាតិ។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងជំនួបជាមួយប្រធានធនាគារពិភពលោកលោក David Malpass  (រូបថត៖ TTXVN)

នៅថ្ងៃទី ២១ ខែកញ្ញា ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញជួបជាមួយប្រមុខរដ្ឋនិងមេដឹកនាំជាន់ខ្ពស់នៃប្រទេសថៃ បង់ក្លាដែស ស្រីលង្កា ឡាតវី ដូមីនីកានិងស៊ុយអែត ហើយបានជួបបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនិងជួបជាមួយប្រធានធនាគារពិភពលោកលោក ។ល។ ដោយពិភាក្សាអំពីវិធានការជាច្រើនដើម្បីលើកកម្ពស់និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top