• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស

បន្ទាប់ពីមកដល់អាកាសយានដ្ឋាន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនាស្ថានទូត និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេស។
  ពិធីទទួលស្វាគមន៍ប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅអាកាសយានដ្ឋាន London Heathrow (រូបថត៖ Doan Tan/TTXVN)  
 

នារសៀលថ្ងៃទី ២៨ មិថុនា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចាកចេញពីប្រទេសហុងគ្រី បន្តដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ London Heathrow ហើយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស តបតាមការអញ្ជើញរបស់លោកប្រធានព្រឹទ្ធសភាចក្រភពអង់គ្លេស John Mcfall និងជាប្រធានសភាជាន់ទាប លោកស្រី  Linsay Hoyle ។ ដំណើរទស្សនកិច្ចនេះមានគោលបំណង ឆ្ពោះទៅខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូត; រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ និងសភាទាំងពីរ; ពង្រឹងទំនុកចិត្តនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសភាអង់គ្លេស; ជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។

បន្ទាប់ពីមកដល់អាកាសយានដ្ឋាន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនាស្ថានទូត និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេស។ តាមរយៈការសំណេះសំណាលជាមួយសមាគមបងប្អូនជនរួមជាតិវៀតណាមនៅឯបរទេស ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មានបំណងចង់ឲ្យសហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេសបន្តសាមគ្គីគ្នានិងយកចិត្តទុកដាក់រាប់អានគ្នាថែមទៀតវៀតណាម ដើម្បីស្វែងរកនិងណែនាំទេពកោសល្យក្នុងគ្រប់វិស័យ។ លោកប្រធានរដ្ឋសភាក៏បានប្រកាសអំពីលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី; ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវការនៅចក្រភពអង់គ្លេសនេះ គឺសំដៅពង្រឹងទំនាក់ទំនងរបស់ភាគីទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

តួរលេខដែលបានប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពីអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីរបស់វៀតណាមបាន កើនឡើង ៥,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top