• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវ​ការ​នៅ​វៀតណាម​

នារសៀលថ្ងៃទី២០ ខែឧសភា ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin និងភរិយា រួមជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណៈរដ្ឋសឹង្ហបុរី បានបញ្ចប់ដោយជោគជ័យ នូវដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។
  ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងភរិយា បានទទួលស្វាគមន៍ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរី លោក Tan Chuan-Jin និងភរិយា។ (រូបថត៖ Doan Tan/TTXVN)  
 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin បានចូលរួមពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍ និងជួបពិភាក្សាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue; ជួបសម្ដែងការគួរសមជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានរដ្ឋ លោក Nguyen Xuan Phuc; ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh។ នៅក្នុងជំនួបសន្ទនានិងជំនួបប្រាស្រ័យជាន់ខ្ពស់ទាំងនេះ ភាគីទាំងពីរបានវាយតម្លៃថា ដំណើរទស្សនកិច្ចលើកនេះពិតជាមានអត្ថន័យសំខាន់ណាស់ ដោយបានរួមចំណែកលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - សិង្ហបុរីនាពេលបច្ចុប្បន្នឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរទន្ទឹងរង់ចាំខួបលើកទី ៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត និង ១០ឆ្នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៣។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែមានការផ្លាស់ប្តូរទស្សនៈ ការទូតប្រជាជន ទម្រង់សហប្រតិបត្តិការជាច្រើន និងការផ្លាស់ប្តូរដើម្បីពង្រឹងចំណង់សាមគ្គីភាព។ ប្រទេសទាំងពីរក៏មានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរីកចម្រើនផងដែរ។ ថ្នាក់ដឹកនាំវៀតណាមបានចាត់ទុកវត្តមានរបស់លោក Tan Chuan-Jin ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ គឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ប្រទេសម្ចាស់ផ្ទះវៀតណាម និងជាការលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់ក្រុមអត្តពលិកសិង្ហបុរី ដែលរួមចំណែកយ៉ាងសំខាន់ក្នុងភាពជោគជ័យរួមនៃស៊ីហ្គេមលើកទី៣១។

 មេដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពក្នុងតំបន់ និងពិភពលោក ព្រមទាំងបញ្ហាដែលភាគីទាំងពីមានការយកចិត្តទុកដាក់ដូចគ្នា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top