• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយប្រធានសភាពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែ និងកសិកម្មអ៊ីរ៉ង់

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា បច្ចុប្បន្នវៀតណាមមានប្រព័ន្ធច្បាប់ព្រមៗគ្នា ដែលតែងតែធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែម ដើម្បីបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់វិនិយោគិន រួមទាំងអ៊ីរ៉ង់ផងដែរ។
 
 

ប្រធានរដ្ឋសភាវៀតណាម លោក​ Vuong Dinh Hue អញ្ជើញ​ទទួល​ជួប​ជាមួយ​ប្រធានសភាពាណិជ្ជកម្ម ឧស្សហកម្មរ៉េនិង​កសិកម្មអ៊ឺរ៉ង់។ រូបថត៖ VNA

នាព្រឹកថ្ងៃទី៩ ខែសីហា នៅទីក្រុង Tehran ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោក Selahvarzi ប្រធានសភាពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែ និងកសិកម្មអ៊ីរ៉ង់ ព្រមទាំងអង្គភាពអាជីវកម្មមួយចំនួនលើវិស័យសម្ភារសំណង់ឱសថអ៊ីរ៉ង់។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា បច្ចុប្បន្នវៀតណាមមានប្រព័ន្ធច្បាប់ព្រមៗគ្នា ដែលតែងតែធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែម ដើម្បីបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់វិនិយោគិន រួមទាំងអ៊ីរ៉ង់ផងដែរ។ យោងតាមប្រធានរដ្ឋសភាបានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាម និងអ៊ីរ៉ង់មិនមានការប្រកួតប្រជែងទេ ប៉ុន្តែបំពេញគ្នាទៅវិញទៅមក ហើយសក្តានុពលនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៅតែមានទំហំធំធេងណាស់ ក្នុងនោះ វៀតណាមបច្ចុប្បន្នមានតម្រូវការខ្លាំងសម្រាប់ផលិតផលកៅស៊ូ និងគីមីឥន្ធនៈ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យប្រទេសទាំងពីរបញ្ជូនគណៈប្រតិភូធុរកិច្ចទៅចូលរួមការតាំងពិពណ៌នានា ដើម្បីស្វែងយល់អំពីបរិយាកាសវិនិយោគរបស់គ្នាទៅវិញទៅមក។

ជាការឆ្លើយតប ប្រធានសភាពាណិជ្ជកម្មអ៊ីរ៉ង់ ឧស្សាហកម្ម រ៉ែ និងកសិកម្ម លោក Selahvarzi បានឲ្យដឹងថា អ៊ីរ៉ង់អាចផ្គត់ផ្គង់ឲ្យវៀតណាម ងផលិតផលដូចជាសម្ភារសំណង់ ឱសថ ព្រមទាំងស្នើឲ្យ វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភូគាមអនាម័យរុក្ខជាតិដោះស្រាយការលំបាកសម្រាប់ការនាំចេញផ្លែឈើរបស់ប្រទេសនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top