• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសម្ដែងការគួរសមជាមួយ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern

លោកប្រធាន រដ្ឋសភាបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ ទេសចរណ៍ បង្កើតជើង ហោះហើរត្រង់រវាងប្រទេសទាំងពីរ។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern។ (រូបថត៖ VOV)  

នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅរដ្ឋធានី Wellington ប្រទេសនូវែលសេឡង់ ថ្លែងក្នុង ជំនួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀត ណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយនូវែលសេឡង់ ហើយមានបំណងចង់ ជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក៏ដូចជានៅគ្រប់កាណាល់ទាំងអស់។ លោកប្រធាន រដ្ឋសភាបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាស ចរណ៍ ទេសចរណ៍ បង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ លោកបាន ស្នើឱ្យនូវែលសេឡង់ពិចារណាដករបាំងពាណិជ្ជកម្ម ជៀសវាងការអនុវត្តវិធានការ ស្វ័យការពារពាណិជ្ជកម្ម ដើម្បីបង្កើតលក្ខខណ្ឌជាអតិបរមាសម្រាប់ពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាជួយសម្រួលបន្ថែមទៀតសម្រាប់សហគមន៍ធុរកិច្ចនៃភាគីទាំងពីរក្នុងការផ្លាស់ ប្ដូរពាណិជ្ជកម្ម និងវិនិយោគផងដែរ។ លោ កប្រធានរដ្ឋសភាវៀតណាមមានបំណងថា នូវែលសេឡង់នឹងបើកគ្រឹះស្ថានបណ្ដុះបណ្ដាលថ្នាក់មធ្យមសិក្សានិងឧត្តមសិក្សានៅវៀតណាម ដើម្បីឲ្យសិស្ស និងនិស្សិតវៀតណាមមានជម្រើសកាន់តែច្រើនកក្នុងការសិក្សា ហើយមានសិស្សនិងនិស្សិតវៀតណាមកាន់តែច្រើននឹងទៅសិក្សា ស្រាវជ្រាវ នៅប្រទេសនូវែលសេឡង់។ លើសពីនេះទៅទៀត រដ្ឋាភិបាលនូវែលសេឡង់បន្តបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាម ដើម្បីធ្វើការ រួមវិភាគទាន ទៅក្នុងការអភិវឌ្ឍរបស់នូវែលសេឡង់ ហើយក្លាយជាស្ពានដ៏សំខាន់សម្រាប់ទំនាក់ ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern មាន បំណងថា ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ហើយ ត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលករវៀតណាម ជា ពិសេសពលករជំនាញខ្ពស់មកធ្វើការនៅនូវែលសេឡង់ ដោយផ្តល់អាទិភាពដល់ ពលករក្នុងវិស័យសុខាភិបាល សំណង់ និងកសិកម្ម៕

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top