ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងភរិយា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង
នារសៀលថ្ងៃទី ៦ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋាន Seongnam ក្នុងទីក្រុងសេអ៊ូល ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លោក Cho Jeong Sik និងភរិយា។
ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពជាក់ស្ដែងនៃទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូង ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងពង្រីកកម្លាំងចលករថ្មីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ក៏ដូចជាបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ ពង្រីកតួនាទីពិសេសនៃការទូតសភាក្នុងកិច្ចសហប្រតិបត្តិការរួមរវាងប្រទេសទាំងពីរផងដែរ។
ក្នុងអំឡុងពេលទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋសភា ជិន ថាញ់មិន នឹងជួបសវនាការ និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូង; ទទួលជួបប្រធានគណបក្សនយោបាយមួយចំនួន ប្រធានក្រុមសមាជិកសភាមិត្តភាព កូរ៉េខាងត្បូង-វៀតណាម ប្រធានជាន់ខ្ពស់ក្រុមហ៊ុន Samsung Electronics នាយកប្រតិបត្តិក្រុមហ៊ុន LG Innotek ប្រធានក្រុមហ៊ុន SK Group និងប្រធានក្រុមហ៊ុន Lotte Group៕





