• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញ បំពេញ ទស្សនកិច្ចការងារទៅកាន់ខេត្ត Thai Binh

 នា​ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារទៅកាន់​ខេត្ត Thai Binh។
 
ជាខេត្ត​ឆ្នេរសមុទ្រមួយនៅតំបន់ភាគខាងជើង Thai Binh ស្ថិតនៅក្នុងតំបន់ត្រី កោណ​ដែល​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ខ្លាំងក្លា។ Thai Binh ក៏ជាខេត្ត មួយក្នុងចំណោ​មខេត្តទាំ​ង​៩ដែលមាន​សន្ទស្សន៍​ស្ដីពីប្រសិទ្ធភាព​នៃការ​គ្រប់​គ្រង រដ្ឋបាលសាធារ​ណៈដ៏ខ្ពស់បំផុត​ក្នុងទូទាំង​ប្រទេស។​
 
អញ្ជើញថ្លែងមតិនៅជំនួប​ធ្វើការ ប្រធានរដ្ឋសភា​លោកស្រី Nguyen Thi Kim Ngan បានស្នើអោយខេ​ត្ត ​Thai Binh ចាំបាច់​ត្រូវអភិវឌ្ឍន៍​សេដ្ឋកិច្ចសមុទ្រ​ប្រកប ដោយចីរភាព ដំណើរការកសាងខ្សែផ្លូវគមនាគម​ន៍តាមឆ្នេរ​សមុទ្រ បន្ត​រៀប​ចំ រចនាសម្ព័ន្ធកសិកម្មឡើ​ងវិញ ដើម្បីនាំ Thai Binh ក្លាយទៅជាខេត្តដើមដំបូ​ង ដែល​អនុវត្តន៍​កម្មវិធី​កសាង​ជន​បទថ្មីប្រកបដោយជោគជ័យ៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top