• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទទួលជួបអនុប្រធានរដ្ឋសភាអាល់ហ្សេរី Monder Bouden

នាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបអនុប្រធានរដ្ឋសភាអាល់ហ្សេរី លោក Monder Bouden ក្នុងឱកាសនៃសន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី ៩ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ។នាយប់ថ្ងៃទី ១៥ កញ្ញា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបអនុប្រធានរដ្ឋសភាអាល់ហ្សេរី លោក Monder Bouden ក្នុងឱកាសនៃសន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី ៩ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបអនុប្រធានរដ្ឋសភាអាល់ហ្សេរី Monder Bouden (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខ ប្រទេសទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលសក្តិសមជាមួយទំនាក់ទំនងនយោបាយ ការទូតល្អប្រសើរ និងសក្តានុពលដ៏ធំធេងរបស់ប្រទេសនីមួយៗ។ អនុប្រធានរដ្ឋសភាអាល់ហ្សេរីបានអះអាងថា អាល់ហ្សេរីត្រៀមខ្លួនជាស្ពាន និងជាច្រកចូល សម្រាប់វៀតណាមជ្រៀតចូលទីផ្សារអាហ្វ្រិក ហើយសង្ឃឹមថា នឹងមានអ្នកវិនិយោគវៀតណាមជាច្រើនមកបណ្តាក់ទុននៅអាល់ហ្សេរី។ រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពាន និងជាច្រកសម្រាប់ អាល់ហ្សេរី ដើម្បីជ្រៀតចូលទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលជាទីផ្សារយ៉ាងសកម្មដោយមានប្រជាជនចំនួន ៦៥០ លាននាក់ និងជាសេដ្ឋកិច្ចធំបំផុត ទី ៥ នៅលើពិភពលោក។

នៅចុងខែនេះ គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងជួបប្រជុំពិភាក្សាលើវិស័យសហប្រតិបត្តិការជាក់ស្តែង។ នេះជាឱកាសសំខាន់សម្រាប់ភាគីទាំងពីរពិភាក្សាអំពីដំណោះស្រាយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការពិតដែលថា មូលដ្ឋាននៃប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសភា អនុប្រធានរដ្ឋសភាអាល់ហ្សេរីបានសម្តែង ក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញការផ្លាស់ប្តូរគណៈប្រតិភូនៃក្រុមសមាជិកសភាមិត្តភាពនៃប្រទេសនីមួយៗ; ស្នើរដ្ឋសភាវៀតណាមគាំទ្ររដ្ឋសភាអាល់ហ្សេរីក្លាយជាអ្នកសង្កេតការណ៍នៃក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA)

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឆ្ពោះទៅកសាងការនេសាទប្រកបដោយចីរភាព

ឆ្ពោះទៅកសាងការនេសាទប្រកបដោយចីរភាព

តំបន់ឆ្នេរសមុទ្រនៅវៀតណាមកំពុងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ ចាប់ពីការគ្រប់គ្រងដ៏តឹងរ៉ឹង តម្លាភាពនៃប្រភពដើម និងការរៀបចំរចនាសម្ព័ន្ធឡើងវិញការនេសាទ... ប្រទេសវៀតណាមកំពុងកសាងមុខរបរនេសាទប្រកបដោយចីរភាព។

Top