• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទៅជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីនៅខេត្ត Long An


ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) ទៅសាកសួរសុខទុក្ខ
និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះវីរៈអ្នកម្ដាយវៀតណាមនៅខេត្ត Long An (រូបថត៖ TTXVN)

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខេត្ត Long An ភាគខាងត្បូងវៀតណាម ក្រុមការងារដឹកនាំដោយប្រធានរដ្ឋ​សភា​វៀតណាមលោកស្រី Nguyen Thi Kim Ngan បាន ទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះក្រុមគ្រួសារដែល​មានគុណូបការៈចំពោះបដិវត្តន៍ កុមារមានជីវភាពរស់នៅលំបាក និងជនក្រីក្រក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណី២០១៨។   

លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅខេត្ត Long An បន្តយកចិត្តទុកដាក់ ថែទាំក្រុមគ្រួសារគោលនយោបាយ គ្រួសារក្រីក្រក្នុងតំបន់ ដើម្បីជនមានគុណូបការៈចំពោះបដិវត្តន៍និងជនក្រីក្រមានជីវភាពរស់នៅ ប្រកបដោយល្អប្រសើរជាង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top