• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតក្រូអាស៊ី និងសេណេហ្គាល់អញ្ជើញមកជូនសាតាំង

នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋក្រូអាស៊ី លោក Ivan Velimir Starcevic; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសេណេហ្គាល់ លោក Abdoulaye Barro ដែលលោកទាំងពីរអញ្ជើញមកជូនសាតាំង។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលសាតាំងពីឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋក្រូអាស៊ី Ivan Velimir Starcevic (រូបថត៖ Thong Nhat/TTXVN)  
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលសាតាំងរបស់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសេណេហ្គាល់ Abdoulaye Barro (រូបថត៖ Thong Nhat/TTXVN)  

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋក្រូអាស៊ី លោក Ivan Velimir Starcevic ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយក្រូអាស៊ី។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ តាមនោះ ធ្វើយ៉ាងណាឱ្យទំនាក់ទំនងដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុបកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។

ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសេណេហ្គាល់ លោក Abdoulaye Barro ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតសកម្មក្នុងការជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសថ្នាក់ខ្ពស់ផងដែរ។ ភាគីទាំងពីរបន្តគាំទ្រ គ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និង អង្គការ Francophonie។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យសេណេហ្គាល់បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅ និងធ្វើអាជីវកម្មនៅ សេណេហ្គាល់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top