• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទទួលជួប​ឯកអគ្គរដ្ឋទូតឥណ្ឌាមកជំរាបលា

នារសៀលថ្ងៃទី២០ ខែកញ្ញា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាលោក Pranay Verma មកជំរាបលាក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាមកជំរាបលា (រូបថត៖ VNA)  

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនឥណ្ឌានានាបន្តមកវិនិយោគនៅវៀតណាម លើវីស័យដូចជា៖ បច្ចេកវិទ្យាកែច្នៃ ពត៌មានវិទ្យា ថាមពលបៃតង កសិកម្មបច្ចេកវិទ្យាខ្ពស់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រគោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត” ហើយមានគោលបំណងថាឥណ្ដាបន្តគាំទ្រគោលជំហរបស់អាស៊ាន និងវៀតណាមអំពីសមុទ្រខាងកើត ធានាសេរីភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធីតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Pranay Verma បានសង្កត់ធ្ងន់ថា៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោកឯកអគ្គរដ្ឋទូតឥណ្ឌាបានចាត់ទុកថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តជំរុញទំនាក់ទំនងឱ្យកាន់តែខ្លាំងក្លាថែមទៀតលើគ្រប់វិស័យហើយចែករំលែកតម្លៃរួមក្នុងបំណងប្រាថ្នាអភិវឌ្ឍន៍ ទាញយកឱកាស ពង្រីកសក្តានុពល បង្កើនការជួបប្រាស្រ័យរវាងប្រជាជន ដើម្បីទទួលបានសមិទ្ធិផលជាច្រើន និងកាន់តែវិបុលភាពនាពេលខាងមុខផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top