• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបនាយកប្រតិបត្តិ CICA

ផ្លាស់ប្ដូរយោបល់អំពីស្ថានភាពក្នុងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា CICA ចាំបាច់ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាព គោលដៅ និងគោលការណ៍ប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី សមភាពនិងការគោរពគ្នាទៅវិញទៅមក; មិនគំរាមកំហែងឬប្រើកម្លាំង; ដោះស្រាយជម្លោះដោយសន្តិវិធី; មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង; ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី គោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយលោកឯកអគ្គរដ្ឋទូត Kairat Sarybay។ (រូបថត៖ VNA)  

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយលោកឯកអគ្គរដ្ឋទូត Kairat Sarybay នាយកប្រតិបត្តិ លេខាធិការដ្ឋាននៃសន្និសីទ សម្របសម្រួលសកម្ម ភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ក្នុងឱកាស លោកអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។  

ផ្លាស់ប្ដូរយោបល់អំពីស្ថានភាពក្នុងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា CICA ចាំបាច់ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាព គោលដៅ និងគោល ការណ៍ប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមានការគោរពអធិបតេយ្យភាព និងបូរណភាព ទឹកដី សមភាពនិងការគោរពគ្នាទៅវិញទៅមក; មិនគំរាមកំហែងឬប្រើកម្លាំង; ដោះ ស្រាយជម្លោះដោយសន្តិវិធី; មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង; ជំរុញកិច្ចសហប្រតិបត្តិ ការពហុភាគី គោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោក ប្រធានរដ្ឋក៏មានគោលបំណងថា CICA នឹងគាំទ្រចំពោះគោលជំហររបស់អាស៊ាននិង វៀតណាម ដើម្បីធានាសន្តិភាព សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅ សមុទ្រខាងកើត ព្រមទាំងដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការ គោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២) និងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top