• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានមូលនិធិធានាឥណទានកូរ៉េខាងត្បូងលោក Yoon Dae Hee

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យមូលនិធិធានាឥណទានកូរ៉េ ខាងត្បូងជួយឧបត្ថម្ភសហគ្រាសនិងអង្គការសេដ្ឋកិច្ចនៅវៀតណាមដើម្បីពង្រីក និង ធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល; លើកទឹកចិត្ត បង្កលក្ខណៈ អំណោយផលសម្រាប់សហគ្រាសកូរ៉េខាងត្បូងវិនិយោគលើវិស័យនានាដែលវៀត ណាមយកចិត្តទុកដាក់។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបប្រធានមូលនិធិធានាឥណទានកូរ៉េខាងត្បូងលោក Yoon Dae Hee។ (រូបថត៖ VNA)  

នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងហាណូយ  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបលោក Yoon Dae Hee ប្រធានមូលនិធិ ធានាឥណទានកូរ៉េខាងត្បូងដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានឲ្យដឹងថា៖ កូរ៉េខាងត្បូងជាប្រទេសដែលរក្សាបានចំណាត់ថ្នាក់លេខ ១ ទាក់ទងនឹងការវិនិយោគ ផ្ទាល់ពីបរទេសនៅវៀតណាម; ទំហំពាណិជ្ជកម្មទ្វេភាគីត្រូវបានព្យាករណ៍ថា នឹងកើន ឡើងដល់ ១០០ ពាន់លានដុល្លាអាមេរិកនៅឆ្នាំក្រោយ និង ១៥០ ពាន់លានដុល្លាក្នុង ឆ្នាំ២០៣០។ ដើម្បីសម្រេចបាននូវគោលដៅទាំងនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ចាត់ទុកថា សហគ្រាសកូរ៉េខាងត្បូងដែលវិនិយោគនៅវៀតណាម ដើរតួនាទី យ៉ាងសំខាន់។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យមូលនិធិធានាឥណទានកូរ៉េ ខាងត្បូងជួយឧបត្ថម្ភសហគ្រាសនិងអង្គការសេដ្ឋកិច្ចនៅវៀតណាមដើម្បីពង្រីក និង ធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល; លើកទឹកចិត្ត បង្កលក្ខណៈ អំណោយផលសម្រាប់សហគ្រាសកូរ៉េខាងត្បូងវិនិយោគលើវិស័យនានាដែលវៀត ណាមយកចិត្តទុកដាក់ដូចជា៖ បច្ចេកវិទ្យាព័ត៌មាន; បច្ចេកវិទ្យាខ្ពស់; ទីក្រុងឆ្លាតវៃ; ថាមពលកកើតឡើងវិញ; ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឧស្សាហកម្មជំនួយ ពាក់ព័ន្ធផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ៖ តភ្ជាប់បេះដូងរាប់លាន

“ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ”៖ តភ្ជាប់បេះដូងរាប់លាន

កម្មវិធីសិល្បៈពិសេស “ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៤ ខែវិច្ឆិកា) នៅកីឡដ្ឋានជាតិមីឌិញ (My Dinh) ទីក្រុងហាណូយ ដោយបានទាក់ទាញទស្សនិកជនចូលរួមទស្សនាផ្ទាល់ប្រមាណ ៥០.០០០ នាក់។

Top