• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយគណៈប្រតិភូអាណិកជនវៀតណាមនៅថៃ


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូអាណិកជនវៀតណាម និងព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅថៃ

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ ប្រធាន​រដ្ឋវៀត​ណាម លោក​ Tran Dai Quang បាន​អញ្ជើញ​ទទួល​ជួប​ ជាមួយ​គណៈប្រតិភូ​អាណិកជន​វៀត​ណាម និង​ព្រះពុទ្ធសាសនា​វៀត​ណាម​ប្រចាំ​នៅថៃ ដែល​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​​ការ ងារនៅវៀតណាម។ ក្នុងជំនួបនេះ​លោក Tran Dai Quang បាន​លើកច្បាស់ថា នា ប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមនិងថៃបានបង្កើត និងកសាង​ទំនាក់ទំនងនយោបាយ  ដោយឈរលើ​មូលដ្ឋាន​នៃការជឿទុកចិត្ត និងការយល់​ដឹងគ្នាទៅវិញទៅមក​។ លោក Tran Dai Quang បាន​សង្កត់ធ្ងន់ថា៖
 
“បក្សនិងរដ្ឋវៀតណាមជានិច្ចកាល ចាត់ទុកសហគមន៍ជនវៀតណាម នៅឯបរទេស​ជាផ្នែកមួយ មិន​អាច​កាត់​​ផ្តាច់​ចេញ​ពី​សហគមន៍​ជនជាតិ​វៀត​ណាម និងបង្ក​លក្ខណៈងាយ​ស្រួល ដើម្បីសហគមន៍​ស្ថិរភាព​ជីវភាព​រស់​នៅ សម្រប​ខ្លួន​ ជាមួយ​ប្រទេសសាមី​។ ខ្ញុំមាន​បំណង​ថា​ កិច្ចការ​អំពី​ជន​វៀត​ណាម នៅ​ឯបរទេស​បន្តទទួល បាន​​ការយក​ចិត្ត​ទុក​ដាក់ ជាពិសេស​កសាង​និង​ចេញ​ផ្សាយ​នូវ​គោល​នយោបាយ សម្រាប់​អាណិក​ជន ជួយ​បង​ប្អូន​​អាណិកជន​នៅតំបន់​ជួបការ​លំបាក​ឆ្លើយ​តប​នឹង តម្រូវ​ការអំពី​ព័ត៌មាន វប្បធម៌​និងជំនឿ​សាសនា​របស់​សហគ​មន៍”៕

 

 តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top