• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយខាងកើត

នាថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ប្រ​ធានរដ្ឋវៀត​ណាម លោក Tran Dai Quang បានជួបសន្ទនា​ជាមួយ​ឯកអគ្គរដ្ឋ​ទូតអ៊ុយរូហ្គាយ​ខាង​កើត លោក Carlos Irigaray Santana មក​ជំរាប​លា ក្នុង​ឱកាស​បញ្ចប់​បេសកកម្ម​ការ​ទូត​នៅវៀ​ត​ណាម​។
 
​នៅទីនេះ ប្រធានរដ្ឋវៀត​ណាម បានវាយតំលៃខ្ពស់ចំពោះកា​ររួមវិភាគទាន ​របស់ឯកអគ្គ​រដ្ឋទូត Carlos Irigaray Santana ក្នុង​ការបង្កើនទំនាក់​ទំនងមិត្ត​ភាព កិច្ច​សហប្រតិបត្តិការរវាងវៀត​ណាម និង​អ៊ុយរូហ្គាយ​ខាងកើត​។ ទន្ទឹម​នឹង​នោះ ប្រធានរដ្ឋក៏មានគោលបំណងថា​៖ឯកអគ្គរដ្ឋទូត​ Carlos Irigaray Santana​ បន្តគាំទ្រជំរុញថែម​ទៀត​ទំនាក់​ទំនងដ៏​ល្អប្រសើរ រ​វាងប្រទេសទាំងពីរ។ ប្រធានរ​ដ្ឋ លោក Tran Dai Quang បានអះអាងថា​៖ វៀត​ណាម​គោរពការជំរុ​ញទំនាក់ទំនង ជាមួយ​បណ្ដាប្រទេសនៅ​តំបន់​អាហ្វ្រីក​ខាង​ត្បូង ដែល​ក្នុងនោះមាន​អ៊ុយរូហ្គាយ​ខាងកើត​ផង។
 
​ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត ​Carlos Irigaray Santana ក៏បានផ្ញើសេចក្ដីអញ្ជើញ លោ​កប្រធានរ​ដ្ឋ Tran Dai Quang ទៅបំពេញ​ទស្សនកិច្ចនៅសាធារណះរដ្ឋ​អ៊ុយរូហ្គាយខាងកើតផងដែរ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top