ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមកាលពីឆ្នាំ២០១៦ (រូបថត៖ Reuters)
នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ កាសែត “The Economic Times” បានបង្ហោះបទសម្ភាសន៍ជាមួយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋឥណ្ឌាចាប់ពីថ្ងៃទី២ដល់ទី៤ មិនាខាងមុខ។ ក្នុងនោះ ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា សន្តិសុខការពារជាតិគឺជាវិស័យសហប្រតិបត្តិការយុទ្ធសាស្ត្រនិងប្រកបដោយប្រសិទ្ធភាព។ ឥណ្ឌាបានសកម្មជួយឧបត្ថម្ភវៀតណាមក្នុងការងារបណ្ដុះបណ្ដាល លើកកំពស់ជំនាញ ផ្ទេរប្រគល់បច្ចេកវិទ្យាការពារជាតិនិងផ្គត់ផ្គង់ឥណទាន ការពារជាតិ។
លោកប្រធានរដ្ឋឲ្យដឹងថា ឥណ្ឌាបន្តជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតចំនួន ១០ របស់វៀតណាម ដោយទំហំពាណិជ្ជកម្មទ្វេភាគីដែលកើនឡើងជាមធ្យមចំនួន ១៦% ជាប្រចាំឆ្នាំក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ។ លោក Tran Dai Quang មានគោលបំណងថា វិនិយោគឥណ្ឌានឹងបង្កើនយ៉ាងខ្លាំងក្លា ថែមទៀតនូវការបណ្ដាក់ទុនចូលមកវៀតណាម នាំឥណ្ឌាក្លាយទៅជាវិនិយោគិនមួយក្នុងចំណោមវិនិយោគិនធំបំផុតនៅវៀតណាម ក៏ដូចជានាំទំហំពាណិជ្ជកម្ម ទ្វេភាគីឡើងដល់ទៅ១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ផងដែរ។
វាយតំលៃអំពីគោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅខាងកើត” របស់ឥណ្ឌានោះ ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា វៀតណាមស្វាគមន៍រាល់ការខំប្រឹងប្រែងនិងការសន្យាដ៏ខ្លាំងក្លារបស់ឥណ្ឌាក្នុងការអនុវត្ត គោលនយោបាយខាងលើ ក្នុងនោះមានការបង្កើនការតភ្ជាប់និងកិច្ចសហប្រតិបត្តិការជាមួយប្លុកអាស៊ាន។
ដោយតួនាទីជាប្រទេសសម្របស្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌាដំណាក់កាល២០១៥ - ២០១៨ នោះ វៀតណាមនឹងសហការយ៉ាងសកម្មជាមួយឥណ្ឌាសំដៅជំរុញទំនាក់ទំនងរវាងឥណ្ឌាជាមួយប្រទេសអាស៊ានដទៃ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម