• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Nguyen Xuan Phuc មកដល់ទីក្រុងបាងកក ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ និងចូលរួមកិច្ចប្រជុំ APEC លើកទី ២៩

នាយករដ្ឋមន្ត្រីថៃ Prayut Chan o cha និងលោកជំទាវភរិយាបានទៅអាកាសយានដ្ឋាន ដើម្បីស្វាគមន៍គណៈប្រតិភូ ហើយម្ចាស់ផ្ទះបានបាញ់កាំភ្លើងធំ ចំនួន ២១ Phát អបអរសាទរគណៈប្រតិភូ។
នាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha ទទួលស្វាគមន៍លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅអាកាសយានដ្ឋានកងទ័ពអាកាសថៃ (រូបថត៖ VNA)

នារសៀលថ្ងៃទី ១៦ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវភរិយាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់អាកាសយានដ្ឋានកងទ័ពអាកាសថៃ ទីក្រុងបាងកក ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ និងចូលរួមកិច្ចប្រជុំនៃថ្នាក់ដឹកនាំ នៃ វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ២៩។ នាយករដ្ឋមន្ត្រីថៃ Prayut Chan o cha  និងលោកជំទាវភរិយាបានទៅអាកាសយានដ្ឋានដើម្បីស្វាគមន៍គណៈប្រតិភូ ហើយម្ចាស់ផ្ទះបានបាញ់កាំភ្លើងធំ ចំនួន ២១ Phát អបអរសាទរគណៈប្រតិភូ។

តាមកម្មវិធីនោះ ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងលោកជំទាវភរិយាបានចូលបង្គុំគាល់ព្រះមហាក្សត្រថៃ និងព្រះមហាក្សត្រី; បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីថៃ ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋនឹងអញ្ជើញជួបជាមួយមេដឹកនាំមួយចំនួនរបស់ថៃ; បានទទួលអង្គការមិត្តភាពមួយចំនួន តំណាងក្រុមធំៗ និងសហគ្រាសនៃប្រទេសថៃ។ ក្នុងឱកាសនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងចូលរួមវេទិកាធុរកិច្ចវៀតណាម - ថៃ និងសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគមួយចំនួនរវាងប្រទេសទាំងពីរ។

គណៈប្រតិភូទទួលស្វាគមន៍លោកប្រធានរដ្ឋ  Nguyen Xuan Phuc និងលោកជំទាវភរិយានៅអាកាសយានដ្ឋានកងទ័ពអាកាសថៃ (រូបថត៖ VNA)

តាមកម្មវិធីផងដែរ ក្នុងក្របខ័ណ្ឌចូលរួមកិច្ចប្រជុំកំពូល APEC លើកទី២៩ លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច (CEO Summit);  ដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំសំខាន់ៗនៃកិច្ចប្រជុំកំពូល APEC និងមានកិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងភ្ញៀវកិត្តយសរបស់ APEC។ គណៈប្រតិភូវៀតណាមក៏បានចូលរួមរាល់សកម្មភាពសំខាន់ៗ នៃសប្តាហ៍ជាន់ខ្ពស់ ដោយទទួលក្រុមធុរកិច្ចធំៗក្នុងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top