• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលស្គាល់ការរួមវិភាគទានរបស់ពាណិជ្ជករវ័យចំណាស់ក្នុងសកម្មភាពផលិតកម្មនិងធ្វើអាជីវកម្ម

ក្នុងឱកាសខែធ្វើសកម្មភាពសម្រាប់មនុស្សចាស់ ខែសហគ្រិនវៀតណាម នាថ្ងៃទី ២៧ ខែតុលា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាក្រុមហ៊ុនភាគហ៊ុនសេវាកម្មផលិតកម្មពាណិជ្ជកម្មផលិតផល LADODA នៅខេត្ត Hung Yen និងក្រុមហ៊ុនអំពូលភ្លើងបំពង់ទឹកក្តភៅ Rang Dong។ ទាំងពីរនេះគឺជាអង្គភាពអាជីវកម្មឆ្នើម ដែលដឹកនាំដោយសហ គ្រិនវ័យចំណាស់។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទៅទស្សនាក្រុមហ៊ុន LADODA នៅខេត្ត Hung Yen (រូបថត៖ TTXVN)


បន្ទាប់ពីទស្សនាអង្គភាពអាជីវកម្មទាំងពីរនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយនិងបុគ្គលគំរូឆ្នើមដែលជាមនុស្សចាស់កំពុងគ្រប់គ្រងអង្គភាពអាជីវកម្ម។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះអាជីវករដែលមានវ័យចំណាស់ ប៉ុន្តែនៅតែគ្រប់គ្រងយ៉ាងល្អអង្គភាពអាជីវកម្មនិងសកម្មភាពផលិតកម្ម។ ជាមួយគ្នានេះ តម្រូវឱ្យក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការមហាជន និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ធ្វើបានល្អក្នុងកិច្ចការពារនិងថែរក្សាសុខភាព និងលើកកម្ពស់តួនាទីមនុស្សចាស់។ លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖ “ត្រូវរៀបចំឱ្យបានល្អនិងមានប្រសិទ្ធភាពរាល់ គោលការណ៍ណែនាំរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋចំពោះមនុស្សចាស់។ ទន្ទឹមនឹងការអនុវត្តគោលនយោបាយប្រាក់សោធននិវត្តន៍ និងប្រាក់ឧបត្ថម្ភសុខុមាលភាពសង្គមបានល្អ ចាំបាច់ត្រូវបង្កើតឱកាសការងារនិងធានាសុវត្ថិភាពប្រាក់ចំណូល ព្រមទាំងគាំទ្រដល់មនុស្សចាស់ដែលមានលក្ខណៈក្នុងការអភិវឌ្ឍផលិតកម្ម អាជីវកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាងនេះទៅទៀត ផ្តោតលើគោលនយោបាយសុខាភិបាល ការថែទាំមនុស្សចាស់ប្រកបដោយសុខភាពល្អ របៀបរស់នៅសកម្ម កែលម្អនិងធ្វើឱ្យប្រព័ន្ធថែទាំសុខភាពមនុស្សចាស់កាន់តែល្អ។ ជាមួយគ្នានេះ បង្កើតលក្ខណៈសម្រាប់មនុស្សចាស់ចូលរួមសកម្មភាពវប្បធម៌ សិល្បៈ និងកីឡា រួមទាំងកៀរគរការចូលរួមពីក្រុមគ្រួសារ សហគមន៍ និងអង្គការសង្គមនានា ដើម្បីជួយដល់មនុស្សចាស់ដែលមានស្ថានភាពលំបាក”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top