• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stéphanie D'Hose អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose គឺជាអ្នកនយោបាយបែលហ្ស៊ិកជាន់ខ្ពស់បំផុតរបស់បែលហ្ស៊ិក អញ្ជើញមកបំពេញទស្សកិច្ចនៅវៀតណាមក្នុងឆ្នាំនេះ។
ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stéphanie D'Hose

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose និងគណៈប្រតិភូបែលហ្ស៊ិកបានមកដល់អាកាសយានដ្ឋាន Noi Bai (ទីក្រុងហាណូយ) ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែសីហា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue

ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose គឺជាអ្នកនយោបាយបែលហ្ស៊ិកជាន់ខ្ពស់បំផុតរបស់បែលហ្ស៊ិក អញ្ជើញមកបំពេញទស្សកិច្ចនៅវៀតណាមក្នុងឆ្នាំនេះ។ នេះក៏ជាឱកាសអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២២ មីនា ១៩៧៣ - ២២ មីនា ២០២៣)។ ដំណើរទស្សនកិច្ចនេះក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាបែលហ្សិក; ពង្រឹងការសម្របសម្រួលរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ អង្គការអន្តរសភាក្នុងតំបន់ និងអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

នាយប់ថ្ងៃទី១៥ ខែកុម្ភៈ (ថ្ងៃទី២៨ ខែកត្តិក តាមច័ន្ទគតិ) វិថីផ្កា Nguyen Hue បានបើកជាផ្លូវការ ដោយទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

Top