• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន អបអរសាទរប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

ក្នុងឱកាសដែលប្រធានរដ្ឋសភាវៀតណាមនីតិកាល ទី ១៤ លោក Vuong Dinh Hue ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភា នីតិកាលទី ១៥ នៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២១ លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានផ្ញើសារអបអរសាទរ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue (រូបថត៖ TTXVN)



នៅក្នុងសារអបអរសាទរ លោក Li Zhanshu ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស ចិនបានសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងចិន - វៀតណាមកំពុងមានស្ថេរភាព ហើយការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងសភាប្រជាជនចិននិងរដ្ឋសភា វៀតណាមកាន់តែស៊ីជម្រៅពីមួយថ្ងៃ ទៅមួយថ្ងៃ។ ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu បានអះអាងនូវឆន្ទៈត្រៀមខ្លួនជាស្រេចធ្វើការជាមួយប្រធានរដ្ឋសភាលោក Vuong Dinh Hue ដោយអនុវត្តន៍តាមការយល់ឃើញរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន - វៀតណាម មានការអភិវឌ្ឍឥតឈប់ឈរនៅក្នុងយុគសម័យថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ក្នុងឆមាសទី២ ឆ្នាំ២០២៤ ការនាំចេញទៅកាន់សហភាពអឺរ៉ុបអាចកើនដល់ជាង ៥០ពាន់លានដុល្លារអាមេរិក

ក្នុងឆមាសទី២ ឆ្នាំ២០២៤ ការនាំចេញទៅកាន់សហភាពអឺរ៉ុបអាចកើនដល់ជាង ៥០ពាន់លានដុល្លារអាមេរិក

ចំណុចភ្លឺបំផុតដែលឃើញនៅក្នុងការធ្វើស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម គឺការនាំចេញក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ឈានដល់ ២៤.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top