• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមធ្វើទស្សនកិច្ចនិងជូនពរឆ្នាំថ្មី ចំពោះប្រធានក្រុមប្រឹក្សាភិបាលនៃ​សមាគមពុទ្ធសាសនាវៀត​ណាម​


 លោក Tran Thanh Man លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម អញ្ជើញសួរសុខទុក្ខនិងជូនពរព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម (រូបថតៈ TTXVN)
 

ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២០ និងបុណ្យតេ​តប្រពៃណី​ ឆ្នាំជូត ទោស័ក នោះ រសៀ​លថ្ងៃទី ២ ខែម​ករា លោក​ Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញ​ទៅសួរសុខ​ទុក្ខនិងជូន​ពរឆ្នាំថ្មីជូនចំពោះប្រធានក្រុមប្រឹក្សាភិបាល នៃ​សមាគមព្រះពុទ្ធសាសនាវៀតណាម​ ព្រះតេជ​គុណ Thich Thien Nhon នៅវត្ត Minh Dao នៃទីក្រុងហូជីមិញ។ ក្នុងជំនួបនេះ ប្រធាន​គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុ​ភូមិវៀតណាម លោក Tran Thanh Man បានអះអាងថា សមិទ្ធិផ​លសេដ្ឋ​កិច្ច-សង្គម ដែល​ប្រទេសជាតិ​សម្រេច បានក្នុងឆ្នាំកន្លង មក មានការរួ​មចំណែកវិជ្ជមានរបស់ព្រះ​តេជ​គុណជាច្រើនអង្គ ព្រះ​សង្ឃ​​និង​ពុទ្ធបរិស័ទទូទាំងប្រទេស។​ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះស​មាគមព្រះពុទ្ធសាសនាវៀត ​ណាមបាន​បំពេញ​​កិច្ចការមនុស្សធម៌សង្គមជាច្រើន ជាពិសេសគឺចលនាការពារបរិស្ថាន ទប់ទល់ជាមួយបម្រែ​បម្រួល​អាកាស​ធាតុ​ ក៏ដូចជា ការព្យាបាលជំងឺជូនប្រជាជនជាដើម​។
 
ដោយ​សង្កត់ធ្ងន់​ថា ឆ្នាំ ២០២០ ជាឆ្នាំដែលប្រទេសជាតិនឹងប្រព្រឹត្តទៅនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និង​នយោ​បាយ​​​សំខាន់ៗ​ជាច្រើននោះ  លោក Tran Thanh Man មានបំណងចង់អោយព្រះតេ​ជគុណ​ Thich Thien Nhon សមាគម​​ព្រះពុទ្ធសាសនា វៀតណាមគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ ដូនជីនិងពុទ្ធបរិស័ទ ទូទាំងប្រទេស បន្តគាំទ្រ​បក្ស​ រដ្ឋ ​ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យ រាល់ព្រឹត្តិការណ៍ ផែនការនិងគោល បំណង​ដែលបាន​ដាក់ចេញ​ ជាពិសេស​ បន្តរួមដំណើរជាមួយប្រជាជន​ក្នុងការ​កសាងនិងអភិវឌ្ឍន៍ប្រ​ទេសជាតិ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមកែសម្រួលគោលដៅអំពីការទទួលភ្ញៀវទេសចរអន្តរជាតិពី៨លាននាក់ដល់ ១៣លាននាក់ក្នុងឆ្នាំ២០២៣

វៀតណាមកែសម្រួលគោលដៅអំពីការទទួលភ្ញៀវទេសចរអន្តរជាតិពី៨លាននាក់ដល់ ១៣លាននាក់ក្នុងឆ្នាំ២០២៣

គិតត្រឹមដំណាច់ខែកញ្ញា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាម សម្រេចបាន ៨,៨ លាននាក់ (លើសពីគោលដៅដែលបានកំណត់សម្រាប់ឆ្នាំទាំងមូល គឺ ៨ លាននាក់) ហើយចំនួនភ្ញៀវទេសចរក្នុងស្រុកសម្រេចបានប្រមាណ ៩៣ លាន នាក់។

Top