• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសអាមេរិកខាងត្បូងចំនួន៤ ឈរឈ្មោះដើម្បីធ្វើជាសហម្ចាស់ផ្ទះ World Cup ២០៣០

រដ្ឋមន្ត្រីកីឡានៃប្រទេសអាមេរិកខាងត្បូងចំនួន ៤ រួមមាន អាហ្សង់ទីន ឈីលី អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសមាគម និងបទប្បញ្ញត្តិប្រតិបត្តិការនៃសម្ព័ន្ធ "Corporacion Juntos 2030" ដើម្បីឈរឈ្មោះធ្វើជាសហម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០៣០។

នេះជានីតិវិធីច្បាប់ចាំបាច់ដំបូងគេក្នុងការបញ្ជាក់បេក្ខភាពជាមួយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA)។

បណ្តាប្រទេសនៅអាមេរិកខាងត្បូងមានបំណងនាំយក World Cup វិលត្រលប់មកតំបន់នេះវិញ ក្នុងឱកាសខួប ១០០ ឆ្នាំនៃពិធីបុណ្យបាល់ទាត់ដ៏ធំបំផុតនៅលើភពផែនដីត្រូវបានប្រារព្ធឡើង។ បច្ចុប្បន្ននេះ ប្រទេសចំនួនបួននៅអាមេរិកខាងត្បូងកំពុងសិក្សាលើសំណើរៀបចំ World Cup ឆ្នាំ ២០៣០ នៅកីឡដ្ឋានចំនួន ១៨ រួមទាំងកីឡដ្ឋាន Centenario របស់អ៊ុយរូហ្គាយ ដែលជាកន្លែងប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup លើកទី ១ កាលពីឆ្នាំ ១៩៣០។ នាពេលខាងមុខនេះ តំណាងនៃប្រទេសទាំងបួននឹងបន្តជួបប្រជុំគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំអចិន្ត្រៃយ៍នៃ Corporacion Juntos 2030 ។

ការសម្រេចចុងក្រោយលើការជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះ World Cup  ២០៣០ នឹងត្រូវបាន FIFA ធ្វើឡើងក្នុងឆ្នាំ ២០២៤។ បេក្ខភាពផ្សេងទៀតក៏កំពុងប្រជែងយកសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ រួមមាន៖ សម្ព័ន្ធអេស្ប៉ាញ និងព័រទុយហ្គាល់ ជប៉ុន ដែលជាសម្ព័ន្ធរបស់ United ព្រះរាជាណាចក្រ (រួមទាំងប្រទេសអង់គ្លេស ស្កុតឡែន វែល និងអៀរឡង់ខាងជើង) និងសាធារណរដ្ឋអៀរឡង់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top