• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសវៀតណាមចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅប្រទេសលីបង់និងស៊ូដង់


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅប្រទេសលីបង់និងស៊ូដង់
 

នាថ្ងៃទី១១ ខែសីហា  ឆ្នាំ​២០២០ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៃប្រទេសលីបង់និងការអនុវត្តបេសកម្មនៃកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនេះ (UNIFIL) ។
 
ថ្លែងមតិនៅឯកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈបេសកកម្ម   វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានមានប្រសាសន៍ថា ចាំបាច់ត្រូវដាក់ភារកិច្ចជួយសង្គ្រោះប្រជាជនជាអាទិភាពខ្ពស់បំផុត ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសលីបង់។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថាក្នុងបរិបទបច្ចុប្បន្ននេះ តួនាទីរបស់កងកម្លាំងបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅលីបង់ គឺកាន់តែចាំបាច់ណាស់ ដើម្បីធានាសន្តិសុខនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាជួយប្រទេសលីបង់អាចជំនះពុះពារលើការលំបាកនាពេលបច្ចុប្បន្នផងដែរ។
 
ទាក់ទងនឹងស្ថានភាពនាពេលថ្មីៗនេះនៅ Darfur ប្រទេសស៊ូដង់ លោកឯកអគ្គរដ្ឋ ទូត Dang Dinh Quy បានសង្កត់ធ្ងន់លើតួនាទីឈានមុខរបស់រដ្ឋាភិបាលស៊ូដង់ ក្នុងការធានាសន្តិសុខនៅទីនេះ ដោយទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនេះក្នុងការដោះស្រាយបញ្ហាអំពើហឹង្សានាពេលថ្មីៗនេះ និង អំពាវនាវឱ្យដោះស្រាយមូលហេតុដល់គល់នៃបញ្ហានេះតែម្តង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top