• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសវៀតណាមគ្រោងនឹងបញ្ជូនឡូរទំនិញជាសម្ភារៈពេទ្យនិងសំលៀកបំពាក់ការពារទៅកាន់ប្រទេសឥណ្ឌានាពេលឆាប់ៗនេះ

កញ្ចប់ទំនិញរួមមានគ្រឿងឧបករណ៍ សម្ភារៈពេទ្យ និងសំលៀកបំពាក់ការពារវីរុសដែលផលិតនៅវៀតណាមជិតត្រូវបានប្រគល់ទៅកាន់ប្រទេសឥណ្ឌាហើយ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ។ (ប្រភព៖  TTXVN)


យោងតាមកាសែត Deccan Herald របស់ឥណ្ឌា ឡូរទំនិញនេះរួមមានគ្រឿងឧបករណ៍និងសម្ភារៈពេទ្យ ចំនួន ២ លានសម្រាប់បុគ្គលិកពេទ្យ ដែលចូលរួមការព្យាបាលអ្នកជំងឺ Covid-19 ។ យោងតាមកាសែតនេះបានឲ្យដឹងថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាមនិងឥណ្ឌា បានឯកភាពសហការយ៉ាងជិតស្និទ្ធដោយជម្រុញ “សក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល Covid-19  រួមទាំងការពន្លឿនការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យផងដែរ''។ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតលក្ខណៈអំណោយផល ដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋ ដែលកំពុងរស់នៅលើទឹកដីនៃប្រទេសនីមួយៗផងដែរ។

កាសែត The Hindu នាថ្ងៃដដែល បានបញ្ជាក់ថាក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ វៀតណាមបានសន្យាថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីសហការនិងជួយគាំទ្រដល់ឥណ្ឌាក្នុងការទប់ស្កាត់ជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស SARS-CoV-2 ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក តូឡឹម (TO Lam) ដែលត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសតាំងជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

Top