• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសទាំងមូលបិទភ្លើងជួយជ្រោមជ្រែងព្រឹត្តិការណ៍ ម៉ោងផែនដី ឆ្នាំ២០២១

ឆ្នាំនេះ យុទ្ធនាការម៉ោងផែនដី ២០២១ មានមូលបទ “ឡើងសម្លេងដើម្បីធម្មជាតិ”។

ប្រជាជនវៀតណាមបិទភ្លើងដើម្បីជួយជ្រោមជ្រែងយុទ្ធនាការ ម៉ោងផែនដី ឆ្នាំ២០២១។


យោងតាមព័ត៌មានពីមជ្ឈមណ្ឌលសម្រុះសម្រួលប្រព័ន្ធអគ្គីសនីជាតិវៀតណាមឲ្យដឹងថា ក្រោយរយៈពេល១ម៉ោងបិទភ្លើងដើម្បីជួយជ្រោម​ជ្រែងយុទ្ធនាការ ម៉ោងផែនដី ឆ្នាំ២០២១ (ចាប់ពីវេលាម៉ោង ២០និង៣០នាទីដល់វេលាម៉ោង២១និង៣០នាទីថ្ងៃទី២៧ មីនា ឆ្នាំ២០២១) ប្រទេសទាំងមូលសន្សំសម្ចៃបានបរិមាណអគ្គីសនីចំនួន ៣៥៣.០០០ គីឡូវ៉ាត់ម៉ោង (ស្មើនឹងទឹកប្រាក់ជាង៦៥០លានដុង)។

យុទ្ធនាការម៉ោងផែនដីឆ្នាំ២០២១នៅវៀតណាម ត្រូវបានរៀបចំឡើងដោយមូលនិធិអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ (WWF) សហការជាមួយក្រសួងធនធាននិងបរិស្ថាននិងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម។ ឆ្នាំនេះ យុទ្ធនាការម៉ោងផែនដី ២០២១ មានមូលបទ “ឡើងសម្លេងដើម្បីធម្មជាតិ”។ គោលដៅនៃយុទ្ធនាការម៉ោងផែនដីឆ្នាំ២០២១ គឺឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិ ដើម្បីមានសកម្មភាពនិងការរួមវិភាគទានជាក់ស្ដែង សំដៅដោះស្រាយបញ្ហាបរិស្ថានធំៗ នាបច្ចុប្បន្ន ជាពិសេសគឺការប្រើប្រាស់ថាមពលប្រកបដោយសន្សំសម្ចៃនិងប្រសិទ្ធភាព និងកាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់។ ទន្ទឹមនឹងនោះ អំពាវនាវឲ្យកាត់បន្ថយតាមជំហាននីមួយៗនូវការប្រើប្រាស់ផលិតផលប៉្លាស្ទិកដែលប្រើតែម្ដងប៉ុណ្ណោះ ឆ្ពោះទៅរកគោលដៅគ្មានសំរាមនិងកាក់សំណល់​ប្ល៉ាស្ទិកក្នុងបរិស្ថានធម្មជាតិទៀតឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top