• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជននិងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរសហការគ្នាប្រកបដោយប្រសិទ្ធភាព រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-បារាំង

លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យអង្គភាពអាជីវកម្មវៀតណាម និងបារាំងបន្តស្រាវជ្រាវ និងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅលើវិស័យផ្សេងៗ (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម - បារាំង និងធ្វើជាសាក្សីក្នុងពិធីប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង សាខា អង្គការ និងសហគ្រាសនានារបស់វៀតណាម ជាមួយដៃគូមកពីសាធារណរដ្ឋបារាំងនិងបណ្តាប្រទេសអឺរ៉ុបមួយចំនួន។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាមនិងបារាំងបានអញ្ជើញធ្វើជាសាក្សីក្នុងពិធី ប្រ គល់កិច្ចព្រមព្រៀងសហប្រតិ បត្តិការចំនួន ២៩ រវាងក្រសួង ស្ថាប័ន អង្គភាព និងសហគ្រាស វៀតណាម ជាមួយដៃគូបារាំង និងបណ្តាប្រទេសអឺរ៉ុប មួយចំនួន លើវិស័យជាច្រើនដូចជា វិនិយោគ ពាណិជ្ជកម្ម សំណង់ ផែនការ វប្បធម៌ ការអប់រំ បណ្តុះបណ្តាល ទេសចរណ៍ វិទ្យា សាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍...ជាដើម។

អញ្ជើញថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម - បារាំង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវក្តីរីករាយចំពោះភាពស្និទ្ធស្នាល និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ដែលបង្ហាញពីទំនាក់ទំនងល្អប្រសើរក្នុងកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្ម និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងនោះមានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ២៩ ដែលទើបតែត្រូវបានចុះហត្ថលេខា-ប្រគល់ដោយមានតម្លៃរាប់ពាន់លានដុល្លារ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជឿជាក់ ជាមួយទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ និងការជឿទុកចិត្តជាយុទ្ធសាស្ត្រ ហើយឈរលើស្មារតីគាំទ្រសន្តិភាពនិងការអភិវឌ្ឍ ប្រជាជននិងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរសាមគ្គីភាពនិងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរួមចំណែកនាំទំនាក់ទំនងវៀតណាម-បារាំង កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top