• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនចាមនៅខេត្ត An Giang ទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី Roya Haji


 ជនជាតិចាមធ្វើពិធីសាសនានៅវិហារមូបារ៉ាក់ (រូបថត៖ VNA)
 

​ពិធី​​បុណ្យ Roya Haji របស់ប្រជាជនចាមនៅខេត្ត An Giang បានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់​ថ្ងៃទី១១ ខែសីហា តាមប្រតិទិនសកល។
 
នាប៉ុន្មាន​ថ្ងៃនេះ ប្រជាជនចាមដែលកាន់សាសនាឥស្លាម ជាង ១៧ ពាន់នាក់នៅខេត្ត An Giang បានទទួល​អំណ​រ​ទិវា Roya Haji ឬហៅថាបុណ្យចូលឆ្នាំថ្មី Roya Haji - ជាឈ្មោះដែលប្រជាជនចាមនៅខេត្ត An Giang បាន​ហៅ។​ នេះគឺជាពិធីបុណ្យ ១ ក្នុងចំណោមពិធីបុណ្យដ៏សំខាន់បំផុតទាំង ២ របស់អ្នក​កាន់​សាសនា​ឥស្លាម​នៅខេត្ត​ An Giang ហើយមានអត្ថន័យដូចជាបុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី។
 
លោក​ Haji Jacky ប្រធានគណកម្មការតំណាងនៃសមាគមន៍ឥស្លាមនៅខេត្ត An Giang បានឲ្យដឹងថា ពិធីបុណ្យ​ Roya Haji របស់ប្រជាជនចាមនៅខេត្ត An Giang បានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃ​ទី ១១ ខែសីហា តាមប្រតិទិនសកល។
 
តាមលោក​ Haji Jacky ថា នេះគឺជាឆ្នាំដំបូងហើយ ដែលខេត្ត  An Giang បាន​រៀប​ចំ​ពិធី​ជួប​សំណេះសំ​ណាលជាមួយ​អ្នកមុខ​អ្នក​ការ អ្នកមានកិត្យានុភាពនិងបញ្ញ​វន្តឆ្នើម នៃសមាគមន៍ជនជាតិចាមនៅ​ខេត្ត​ An Giang​ ព្រមទាំងអញ្ជើញចុះសាកសួរសុខទុក្ខ និងជូនអំណោយដល់ក្រុមគ្រួសារជនជាតិចាមក្រីក្រ។ ប្រការ​នេះ​បាន​បង្ហាញ​នូវការយក​ចិត្ត​ទុកដាក់របសបក្ស រដ្ឋ​ និងថ្នាក់ដឹកនាំខេត្ត An​ Giang គ្រប់ជាន់ថ្នាក់​ចំពោះ​ជនរួម​ជាតិ​និយាយ​រួម និងជនរួមជាតិចាមនិយា​យដោយឡែកផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ឡាវប្រកាសរៀបចំការកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

ឡាវប្រកាសរៀបចំការកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីឡាវបានចេញសេចក្ដី ប្រកាសអំពីការរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកក្កដា ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។

Top