• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនគឺជាកម្មវត្ថុ និងជាកម្លាំងចលករខ្លាំងក្លាបំផុតនៃទំនាក់ទំនងការទូតរវាងប្រជាជននិងប្រជាជន

ក្នុងឆ្នាំ ២០២២ គណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសបានបំពេញការងារដ៏ល្អនៃទំនាក់ទំនងការទូតរវាងប្រជាជននិងប្រជាជនទ្វេភាគី និងពហុភាគី
សន្និសីទបូកសរុបកិច្ចការបរទេសរបស់ប្រជាជនឆ្នាំ ២០២២ និងដាក់ពង្រាយភារកិច្ចក្នុងឆ្នាំ ២០២៣ (រូបថត៖ Le Phuong/VOV5)

នេះគឺជាការអះអាងរបស់ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Bui Thi Minh Hoai ក្នុងសន្និសីទបូកសរុបការងារកិច្ចការបរទេសប្រជាជនឆ្នាំ ២០២២ និងការអនុវត្តភារកិច្ចឆ្នាំ ២០២៣ ដោយគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសរៀបចំឡើងនាថ្ងៃទី ១៦ មករា នៅទីក្រុងហាណូយ។

ក្នុងឆ្នាំ ២០២២ គណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសបានបំពេញការងារដ៏ល្អនៃទំនាក់ទំនងការទូតរវាងប្រជាជននិងប្រជាជនទ្វេភាគី និងពហុភាគី ដោយ ហេតុនោះ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព ពង្រឹងសាមគ្គីភាពអន្តរជាតិ និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ; ទន្ទឹមនឹងនោះ កៀងគរធនធានអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរួមរបស់ប្រជាជនក្នុងតំបន់ និងពិភពលោក។

ស្តីអំពីទិសដៅសកម្មភាពឆ្នាំ ២០២៣ លោកស្រី Bui Thi Minh Hoai បានស្នើថា៖ “ទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជនគួរតែជំរុញយ៉ាងខ្លាំងក្លានូវតួនាទីសំខាន់របស់ខ្លួនក្នុងការកសាង និងពង្រឹងទំនាក់ទំនងមិត្តភាព និងមូលដ្ឋានគ្រឹះសង្គម ព្រមទាំងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយប្រជាជននៃប្រទេសជិតខាង និងមិត្តភក្តិប្រពៃណី។ បន្តផ្លាស់ប្តូរការគិតឡើងវិញ និងការយល់ដឹងស៊ីជម្រៅអំពីតួនាទីនៃការងារផ្តល់ព័ត៌មានកិច្ចការបរទរសប្រជាជន ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃទំនាក់ទំនងការបរទេស បង្កើតកម្លាំងពលំនៃវិស័យការទូតវៀតណាម”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top