• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់អំណោយជូនប្រជាជននៅខេត្ត Thua Thien Hue ដើម្បីជំនះពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀង


ទិដ្ឋភាពនៃពិធី (រូបថត៖ TTXVN)
 

នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man និងអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានប្រគល់អំណោយជូនប្រជាជនខេត្ត Thua Thien Hue ដើម្បីជំនះពុះពារលើរាល់ការខូចខាតដែលបង្កឡើងដោយជំនន់ទឹកភ្លៀង។

អញ្ជើញថ្លែងនៅទីនេះ លោក Tran Thanh Man បានចែករំលែកការលំបាកនិងការខូចខាតអំពីអាយុជីវិត និងទ្រព្យសម្បត្តិដែលអាជ្ញាធរ និងប្រជាជនខេត្ត Thua Thien Hue ទទួលរងដោយសារជំនន់ទឹកភ្លៀង ក្នុងរយៈពេលកន្លងទៅ។ ក្នុងរយៈពេលកន្លងទៅ ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ចំពោះការលំបាករបស់ប្រជាជន ដែលបណ្ដាលពីជំនន់ទឹកភ្លៀង។ លោក  Tran Thanh Man បានប្រគល់ទឹកប្រាក់ចំនួន ២ ពាន់លានដុងពីគណៈកម្មាធិការជួយសង្គ្រោះមជ្ឈឹមជូនថ្នាក់ដឹកនាំខេត្ត Thua Thien Hue ដើម្បីជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើផលវិបាកដែលបង្កឡើងដោយ ជំនន់ទឹកភ្លៀងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top