• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់សេចក្ដីសម្រេចចិត្តជូននាយទាហានវៀតណាមទៅបំពេញបេសកកម្មនៅទីស្នាក់ការអង្គការសហប្រជាជាតិ

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានប្រគល់សេចក្ដីសម្រេចចិត្តជូនវរសេនីយ៍ទោ
Tran Duc Huong។ (រូបថត៖ VNA)

 

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីប្រគល់ សេចក្ដីសម្រេចចិត្តរបស់ប្រធានរដ្ឋជូននាយទាហានទៅបំពេញបេសកកម្មនៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប); បូកសរុបអាណត្តិការងាររបស់ នាយទាហាន វៀតណាមនៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អ.ស.បប្រចាំស៊ូដង់ខាងត្បូងនិង សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានប្រគល់សេចក្ដីសម្រេចចិត្តជូន វរសេនីយ៍ទោ Tran Duc Huong នៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ទៅបំពេញ បេសកកម្មជានាយទាហានសេនាធិការផែនការនៅការិយាល័យទទួលបន្ទុកបញ្ហា យោធា ចំណុះនាយកដ្ឋានប្រតិបត្តិការសន្តិភាពនៅទីស្នាក់ការអ.ស.ប (ទីក្រុង ញូវយ៉ក)។

វរសេនីយ៍ទោ Tran Duc Huong ជានាយទាហានទី២របស់វៀតណាមដែលត្រូវ បានជ្រើសរើសចូលធ្វើការនៅទីស្នាក់ការអ.ស.ប។ លោកវរសេនីយ៍ទោ ធ្លាប់មានរយៈ ពេលទៅបំពេញភារកិច្ចនៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អ.ស.បប្រចាំសាធា រណៈរដ្ឋអាហ្វ្រិកកណ្ដាលនិងស៊ូដង់ខាងត្បូង។

ចំពោះការបូកសរុបអាណត្តិការងាររបស់នាយទាហានវៀតណាមចំនួន៦នាក់ នៅស្ថានបេសកកម្មប្រចាំសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល និងនាយទាហានចំនួន៣នាក់នៅស្ថានបេសកកម្មប្រចាំស៊ូដង់ខាងត្បូងវិញ នាយទាហានសរុប៩នាក់នេះ សុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ពីស្ថានបេសកកម្ម ដោយបានសម្រេចយ៉ាងល្អ ប្រពៃនូវភារកិច្ចដែល បានប្រគល់ជូន។ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា រាល់លទ្ធផលក្នុងការអនុវត្តភារកិច្ចរបស់ក្រុមការងារទាំងពីរខាងលើ បានសរឲ្យឃើញនូវសមត្ថភាពនិងជំនាញកាន់តែកើនឡើងរបស់បណ្ដានាយទាហានវៀតណាមនៅពេលចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបជាមួយនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Stephan Mergenthaler។

Top