• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់រង្វាន់ដល់គម្រោងចាប់ផ្តើមអាជីវកម្មឆ្នើមរបស់សិស្សានុសិស្សចំនួន ២០

ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ទិវាសហគ្រិនភាពថ្នាក់ជាតិសម្រាប់សិស្សានុសិស្សឆ្នាំ២០២២ បានបិទបញ្ចប់នារសៀលថ្ងៃទី២៧ ខែមីនា នៅខេត្ត Vinh Phuc។
  អនុរដ្ឋមន្ត្រី លោកស្រី Ngo Thi Minh ប្រគល់រង្វាន់លេខ ១ ដល់សិស្សានុសិស្ស (រូបថត៖ tuoitrethudo.com.vn)  

គណៈកម្មការរៀបចំកម្មវិធីបានប្រគល់រង្វាន់ចំនួន ២០ សម្រាប់គម្រោងល្អៗរបស់សិស្សនិងនិស្សិត រួមមាន រង្វាន់ទីមួយ ២ រង្វាន់ រង្វាន់ទីពីរ ៤ រង្វាន់ ទីបី ៦ រង្វាន់ និងរង្វាន់លើកទឹកចិត្ត ៨ រង្វាន់។ ក្នុងនោះ រង្វាន់ទីមួយសម្រាប់និស្សិតជារបស់គម្រោង ELLA - កម្មវិធីបង្រៀនផាត់មុខរបស់សាកលវិទ្យាល័យអន្តរជាតិ - សាកលវិទ្យាល័យជាតិវៀត ណាម ទីក្រុងហូជីមិញ។ រង្វាន់ទីមួយក្នុងថ្នាក់របស់សិស្សបានទៅគម្រោង "WELLLIFE - កម្មវិធីឧបត្ថម្ភការគ្រប់គ្រងគ្រឿងញៀននិងការតភ្ជាប់ក្នុងការព្យាបាល" របស់សិស្សា នុសិស្សមកពីវិទ្យាល័យ Tran Phu មន្ទីរអប់រំ និងបណ្តុះបណ្តាល Vinh Phuc។

បន្ទាប់ពីទទួលបានជោគជ័យនៃការប្រឡងលើកទី ៤ របស់និស្សិតដែលមានគំនិតចាប់ផ្តើមអាជីវកម្ម ក្រ សួងអប់រំ និងបណ្តុះបណ្តាលនឹងចាប់ផ្តើមការប្រឡងលើកទី ៥ សម្រាប់សិស្ស និងនិស្សិតដែលមានគំនិតចាប់ផ្តើមអាជីវកម្ម តាមគម្រោងការប្រឡងនឹងធ្វើឡើងនៅសាកលវិទ្យាល័យ Hue នៅចុងឆ្នាំ ២០២២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top