• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាសរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៃតំបន់វាលសណ្ដទន្លេ Cuu Long ឆ្នាំ២០២០

របាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៃតំបន់វាលសណ្ដទន្លេ Cuu Long ឆ្នាំ ២០២០ ជារបាយការណ៍ស្រាវជ្រាវក្នុងវិសាលភាពតំបន់ជាដំបូងបង្អស់នៅក្នុងប្រទេស (រូបថត៖ tienphong.vn)
 

នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុង Can Tho សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំពិធីប្រកាសរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៃតំបន់វាលសណ្ដទន្លេ Cuu Long ឆ្នាំ ២០២០ ។

នេះគឺជាគម្រោងការណ៍សិក្សាស្រាវជ្រាវដែលបានសហការរវាង VCCI និង សាលាគោលនយោបាយសាធារណៈនិងគ្រប់គ្រងនៃកម្មវិធី Fulbright (FSPPM) ដែលមានរយៈពេលជាងមួយឆ្នាំ និងជារបាយការណ៍ស្រាវជ្រាវក្នុងវិសាលភាពតំបន់សេដ្ឋកិច្ចជាដំបូងបង្អស់នៅក្នុងប្រទេស ហើយតំបន់វាលសណ្ដទន្លេ Cuu Long ត្រូវបានជ្រើសរើសជាគំរូនៃការតភ្ជាប់និងការឯកភាពជាឯកច្ឆ័ន្ទគ្នា ដើម្បីឆ្ពោះទៅការបង្កើតគោលនយោបាយសម្រាប់តំបន់សេដ្ឋកិច្ចនាពេលអនាគត។

ម្យ៉ាងវិញទៀត របាយការណ៍នេះផ្តោតសំខាន់លើការពិភាក្សាអំពីកំហិតនិងចំណុចនៅសេសសល់ ព្រមទាំងកំណត់បញ្ហាប្រឈមដែលរារាំងការអភិវឌ្ឍក្នុងតំបន់ហើយបន្ទាប់មកផ្តល់អនុសាសន៍ខាងគោលនយោបាយ ដើម្បីអនុវត្តគ្រប់វិធានការឲ្យបានល្អនិងមានប្រសិទ្ធភាពថែនទៀតនាពេលអនាគតផងដែរ៕

តាម VOV5 -  វិទ្យុសំឡេង​វៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

Top