• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាសប្រព័ន្ធព័ត៌មាននិងមូលដ្ឋានទិន្នន័យសម្រាប់ការផ្តល់និងគ្រប់គ្រងលេខកូដតំបន់ដាំដុះ

នាថ្ងៃទី ១៩ សីហា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានសហការជាមួយក្រសួងព័ត៌មាននិងទូរគមនាគមន៍ ដើម្បីប្រារព្ធពិធី “ផ្លាស់ប្តូរឌីជីថលវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ” និងបានប្រកាសអំពីការអនុវត្តប្រព័ន្ធព័ត៌មាននិងមូលដ្ឋានទិន្នន័យសម្រាប់ការផ្តល់និងគ្រប់គ្រងលេខកូដតំបន់ដាំដុះ។
  រូបថត៖ Bao Nhan dan  

 

អនុវត្តន៍តាមយុទ្ធសាស្ត្រផ្លាស់ប្តូរ ឌីជីថលជាតិ  ដែលត្រូវបាននាយករដ្ឋមន្ត្រីអនុម័ត ក្នុងរយៈពេលកន្លង មក ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានផ្តោតការយកចិត្តទុកដាក់លើការដឹកនាំការអនុវត្តប្រព័ន្ធ ឌីជីថលរបស់ផ្នែក ដើម្បីសម្រេចបាននូវគោលដៅនៃការកសាងផ្នែកកសិកម្ម “តម្លាភាព-ទំនួលខុសត្រូវ - និរន្តរភាព”។ យោងតាមការប៉ាន់ប្រមាណ ប្រទេសទាំងមូលមានផ្ទៃដីដាំដុះចំនួន ៤,៨ លានហិកតា រួមទាំងដើមឈើហូបផ្លែ ផលិតកម្មស្រូវ និងរោងចក្រឧស្សាហកម្ម។ ក្នុងនោះ តំបន់ជាច្រើនត្រូវបានផ្តល់លេខកូដសម្គាល់ដើម្បីគ្រប់គ្រងការផលិត ការតាមដាន និងលើកកម្ពស់គុណភាពផលិតផលកសិកម្ម។ យ៉ាងណាមិញ ដើម្បីភ្ជាប់ព័ត៌មានយ៉ាងពេញលេញរវាងផលិតកម្មនិងទីផ្សារ ចាំបាច់ត្រូវពន្លឿនការផ្លាស់ប្តូរឌីជីថលក្នុងវិស័យផលិតកម្មដំណាំ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពរវាងផលិតកម្ម ទីផ្សារ និងអ្នកប្រើប្រាស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top