• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាសការបង្កើតបណ្តាញញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប

បណ្តាញ VINEU មានបេសកកម្មកសាង ផ្សព្វផ្សាយ និងតភ្ជាប់សហគមន៍បញ្ញវន្តវៀតណាមជាសាកល ហើយភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការ និងប្តេជ្ញានាំយកតម្លៃជាក់ស្តែងជូនវៀតណាម (រូបថត៖ NIC)


ពិធីប្រកាសបង្កើតបណ្តាញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប ទើបនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung និងមជ្ឈមណ្ឌលជាតិនវានុវត្តន៍ (ក្រសួងផែនការ និងវិនិយោគ) ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានរួមគ្នារៀបចំ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីទទួលស្គាល់សកម្មភាពរបស់បណ្តាញនវានុវត្តន៍វៀត ណាមនៅអឺរ៉ុប (VINEU) ដោយមានគោលបំណងប្រមូលផ្តុំ និងតភ្ជាប់បញ្ញវន្ត និងអ្នកជំនាញការវៀតណាម ដើម្បីចូលរួមក្នុងការជំរុញនិងអភិវឌ្ឍន៍ឧស្សាហកម្មថ្មី សកម្មភាពច្នៃប្រឌិតរវាងវៀតណាមនិងបណ្តាប្រទេសអឺរ៉ុប។ បណ្តាញ VINEU គឺជាអង្គការមិនរកប្រាក់ចំណេញដែលបានបង្កើតឡើងនៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅថ្ងៃទី 16 ខែតុលា។ បណ្តាញនេះមានចក្ខុវិស័យដើម្បីក្លាយជាអង្គការតភ្ជាប់ដ៏ធំមួយនៃសហគមន៍បញ្ញវន្ត និងអ្នកជំនាញវៀតណាម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម តាមរយៈការច្នៃប្រឌិតថ្មី និងវិទ្យាសាស្ត្រ -បច្ចេកវិទ្យា។

បណ្តាញ VINEU កំណត់បេសកកម្មដូចខាងក្រោម៖ កសាង ផ្សព្វផ្សាយ និងតភ្ជាប់សហគមន៍បញ្ញវន្តវៀតណាមពិភពលោក; កិច្ចសហប្រតិបត្តិការ និងការយកចិត្តទុកដាក់នាំមកនូវតម្លៃជាក់ស្តែងដល់វៀតណាម។ បណ្តាញ VINEU អនុវត្តសកម្មភាពសំខាន់ៗរួមមានៈ ការប្រឹក្សា-បណ្តុះបណ្តាល ទំនាក់ទំនងវិនិយោគ-អាជីវកម្ម; អភិវឌ្ឍសហគមន៍បញ្ញវន្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ បណ្តាញនេះនឹងភ្ជាប់ និងសម្របសម្រួលជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ ដើម្បីដាក់ពង្រាយសកម្មភាពនវានុវត្តន៍ក្នុងនិងក្រៅប្រទេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top