• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម័យប្រជុំលើកទី ៥១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ទិដ្ឋភាពនៃសម័យប្រជុំអិចន្ត្រៃយ៍រដ្ឋសភាលើកទី ៥០
 

នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នេះនៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធសម័យប្រជុំលើកទី ៥១។

ក្នុងរយៈពេល ៣ ថ្ងៃធ្វើការ គឺថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀន (ធ្វើវិសោធនកម្ម); ពិចារណានិងផ្តល់សច្ចា ប័នលើសេចក្តីព្រាងបទបញ្ញត្តិ ស្តីពីការអនុគ្រោះសម្រាប់ជន មានគុណូបការៈ (ធ្វើវិសោធនកម្ម)  ក៏ដូចជា ពិនិត្យនិងផ្តល់សេចក្តីសម្រេចចិត្តលើបញ្ហាមួយចំនួន។

នៅក្នុងសម័យប្រជុំលើកទី ៥១ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានពិចារណានិងផ្តល់យោបល់លើសេចក្តីសន្និដ្ឋាននៃសម័យប្រជុំលើកទី ១០ និងបានផ្តល់មតិដំបូងស្តីពីការត្រៀមរៀបចំសម័យប្រជុំលើកទី ១១  រដ្ឋសភានីតិកាលទី ១៤ និងវាយតម្លៃលើលទ្ធផលនៃការអនុវត្តកម្មវិធីកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅឆ្នាំ ២០២០។ ការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងការបោះឆ្នោតជ្រើសតាំងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ក៏ជាបញ្ហាដែលអង្គប្រជុំផ្តោតការយកចិត្តទុកដាក់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top