• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហាសន្និបាតអន្តរសភាអាស៊ីអាគ្នេយ៍លើកទី ៣៩

នាព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបរូបានប្រព្រឹត្តិទៅសម័យបើកមហាសន្និបាតអន្តរសភាអាស៊ីអាគ្នេយ៍លើកទី ៣៩ (AIPA) ដោយមានការចូលរួមរបស់ប្រទេសជាសមាជិកចំនួន ១០ នៅក្នុងតំបន់។ អនុប្រធាន​រដ្ឋសភាវៀតណាមលោក Do Ba Ty បានដឹកនាំគណប្រតិភូវៀតណាមអញ្ជើញចូលរួម។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Teo Chee Hean បានឲ្យដឹងថា៖ នាបច្ចុប្បន្នអាស៊ានកំពុងប្រឈមមុខ​នឹងការសាកល្បងជាច្រើន ក្នុងនោះមានកាផ្លាស់ប្ដូរនេះរលកភូមិសាស្ត្រនយោបាយ ការប៉ះពាល់នៃបណ្ដាបញ្ហា​សន្តិសុខប្រពៃណីនិងក្រៅប្រពៃណី។ លោក Teo Chee Hean បន្តថា AIPA គប្បីផ្ដោតសំខាន់លើបញ្ហាចំនួន ៤ រួមមាន៖ការកសាងការផ្សារផ្ជាប់ ការថ្នៃប្រឌិត ការបន្សាំ និងអាសធាតុ។ ក្នុងនាមជាប្រធានឆ្នាំអស៊ាននោះ សឹង្ហបុរីសន្យាអនុវត្តន៍ជាមួយបណ្ដាប្រទេសជាសមាជិកថាត្រៀមខ្លួនជាស្រេចធ្វើអាជីវកម្មលើឱកាសថ្មីនិងគ្រប់គ្រង​រាល់ការសាកល្បងដែលទើបលេចចេញ ។

ឧបនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Teo Chee Heanបានឲ្យដឹងថា បណ្ដាសមាជិកសភា AIPA គប្បីលើកទឹកចិត្តការច្នៃប្រឌិត អភិវឌ្ឍន៍និងអនុវត្តន៍បច្ចេកវិទ្យាក្នុងសហគ្រាសនិងប្រជាជន។ ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម លើក​ទី ៤ នោះ គឺគប្បីធ្វើអាជីវកម្មលើឱកាសដែលនាំមកពីបច្ចេកវិទ្យាទំនើបនិងបង្កើតបណ្ដាញទីក្រុងឆ្លាតវៃរបស់អាស៊ាន។

ក៏នាថ្ងៃដដែល AIPA បានដំណើរការសម័យប្រជុំពេញអង្គជាលើកដំបូង។តាមគម្រោង AIPA លើកទី ៣៩ នឹងបិទបញ្ចប់នាថ្ងៃទី ៦ កញ្ញា។

មុននេះ នៅក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIPA អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty និងប្រធាន​គណៈ​ប្រតិភូជាមាជិក AIPA និងបណ្ដាប្រទេសសង្កេតការណ៍ AIPA បានជួបសម្ដែងការគួរសមប្រធាន AIPA លើកទី ៣៩ ប្រធានរដសភាសឹង្ហបុរីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top