• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិធីបុណ្យផ្កាក្ងោក​ក្រហម Hai Phong ឆ្នាំ ២០២៣

ក្នុងឱកាសរំលឹកខួបលើកទី ៦៨ នៃទិវារំដោះទីក្រុង Hai Phong (១៣ ឧសភា ១៩៥៥ - ១៣ ឧសភា ២០២៣) ពិធីបុណ្យផ្កាក្ងោកក្រហម ឆ្នាំ ២០២៣ ក្រោមប្រធានបទ “Hai Phong - បញ្ចេញពន្លឺចែងចាំងនៃតំបន់សមុទ្រ” បានបើកកាលពីយប់ថ្ងៃទី ១៣ ឧសភា នៅទីក្រុង Hai Phong ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh។
កម្មវិធីសិល្បៈក្នុងពិធីបុណ្យផ្កាក្ងោកក្រហម Hai Phong ឆ្នាំ ២០២៣ (រូបថត៖ Dương Giang/TTXVN)

ថ្លែងមតិនៅពិធីបើក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong លោក Nguyen Van Tung បានអះអាងថា Hai Phong តែងតែយកចិត្តទុកដាក់ពិសេសដល់តម្លៃវប្បធម៌ និងជីវភាពរស់នៅខាងស្មារតីរបស់ប្រជាជន ជាកម្លាំងចលករ ជាកម្លាំងផ្ទៃក្នុង និងជាប្រភពដើមនៃរាល់ការអភិវឌ្ឍ។ ដូច្នេះ ពិធីបុណ្យផ្កាក្ងោកក្រហមត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១២ មក ជាមួយនឹងព្រឹត្តិការណ៍រាប់រយដែលបន្សល់ទុកនូចំណាប់អារម្មណ៍ដ៏ល្អប្រសើរជូនប្រជាជនទីក្រុង និងភ្ញៀវទេសចរ។

ដោយលើកឡើងពីប្រពៃណីរបស់ទីក្រុង ក្នុងអំឡុងពេល ៦៨ ឆ្នាំកន្លងទៅ លោក Nguyen Van Tung បានអះអាងថា ប្រពៃណីប្រវត្តិសាស្ត្រនិងលទ្ធផលដែលសម្រេចបាននាពេលកន្លងទៅ គឺជាបុព្វបទ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ Hai Phong ខិតខំក្លាយជាមូលដ្ឋានឈានមុខគេនៅទូទាំងប្រទេស ក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្ម និងក្លាយជា “កម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់ប្រទេសទាំងមូល” យ៉ាងពិតប្រាកដ។

មហោស្រពផ្កាក្ងោកក្រហមឆ្នាំ ២០២៣ មានព្រឹត្តិការណ៍និងសកម្មភាពជាង ១២០ អំពីសេដ្ឋកិច្ច វប្បធម៌ កីឡា ទេសចរណ៍ ដែលបានប្រព្រឹត្តទៅនៅភូមិសាស្ត្រទីក្រុង៕

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top