• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកដំណើរការវិបផតថលតភ្ជាប់អ្នកស្ម័គ្រចិត្តនៅទីក្រុងហូជីមិញ

នៅថ្ងៃទី ១៥ ខែតុលា ក្នុងក្របខ័ណ្ឌសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទិវាប្រពៃណីសម្ព័ន្ធយុវជនវៀតណាម (១៥ តុលា ១៩៥៦-១៥ តុលា ២០២១) សម្ព័ន្ធយុវជនវៀតណាមទីក្រុងហូជីមិញបានបង្ហាញមុខឲ្យដំណើរការវិបផតថលតភ្ជាប់អ្នកស្ម័គ្រចិត្តនៅទីក្រុង ហូជីមិញ។

នៅថ្ងៃទី ១៥ ខែតុលា ក្នុងឱកាសខួបលើកទី ៦៥ នៃទិវាប្រពៃណីនៃសម្ព័ន្ធយុវជនវៀតណាម ( ១៥ តុលា ១៩៥៦ - ១៥ តុលា ២០២១) សម្ព័ន្ធយុវជនវៀតណាមនៅទីក្រុងហូជីមិញបានបើកដំណើរការវិបផតថលតភ្ជាប់អ្នកស្ម័គ្រចិត្តទីក្រុងហូជីមិញ (រូបថត៖ VOV)

លោក Nguyen Ho Hai លេខាធិការរងនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានណែនាំថា យុវជនទីក្រុងគួរបន្តលើកកម្ពស់ស្មារតីនៃការយកចិត្តទុកដាក់ដើម្បីរួមជាមួយរដ្ឋាភិបាលទីក្រុងនិងប្រជាជន យកឈ្នះលើការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ -១៩។

“បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពស្ម័គ្រចិត្តនិងសកម្មភាពសន្តិសុខសង្គម ដើម្បី រុញថយក្រោយជំងឺរាតត្បាតនិងធានាដល់ជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់កម្លាំងយុវជន ភាពច្នៃប្រឌិត ភាពស្វាហាប់និងរួមគ្នាស្តារសេដ្ឋកិច្ចទីក្រុងឡើងវិញក្នុងស្ថាន ភាពប្រក្រតីថ្មី”។ នេះបើយោងតាម លោក Nguyen Ho Hai។

សូមគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ សកម្មភាពស្ម័គ្រចិត្តរបស់កម្លាំងយុវជនបានរួមចំណែកយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ សម្ព័ន្ធយុវជនវៀតណាមទីក្រុងហូជីមិញបានលើកតម្កើងដល់យុវជនចំនួន ១១ នាក់ ដែលបានឈ្នះពានរង្វាន់ “យុវជនជាមួយនឹងជីវិតដ៏ស្រស់ស្អាត” នៅឆ្នាំ ២០២១; សមាជិកសម្ព័ន្ធយុវជនឆ្នើមចំនួន ៥ នាក់ ដែលបានឈ្នះពានរង្វាន់ “ថ្ងៃទី ១៥ ខែតុលា” នៅឆ្នាំ ២០២១ និងគំរូចំនួន ៦៥ នាក់ ជាគំរូ “អ្នកដឹកនាំយុវជនទីក្រុង” ដំណាក់កាល ២០១៦-២០២១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខែមនុស្សធម៌ឆ្នាំ ២០២៤៖ ដំណើរមនុស្សធម៌ - ផ្តល់និងទទួលសេចក្តីស្រឡាញ់

ខែមនុស្សធម៌ឆ្នាំ ២០២៤៖ ដំណើរមនុស្សធម៌ - ផ្តល់និងទទួលសេចក្តីស្រឡាញ់

ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ សមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា “ខែមនុស្សធម៌ឆ្នាំ ២០២៤” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែឧសភា ដោយមានសកម្មភាពជាច្រើនដើម្បីជួយគាំទ្រក្រុមងាយរងគ្រោះក្នុងសហគមន៍។

Top