• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកកិច្ចប្រជុំលើកទី៥២របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ quochoi.vn)
 

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញធ្វើជាអធិបតីនៅពិធីបើក កិច្ចប្រជុំលើកទី៥២របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។

ថ្លែងនៅទីនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បាន ឲ្យដឹងថា គណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងផ្ដោត សំខាន់ទៅលើការ ផ្ដល់មតិអំពីការងារត្រៀមរៀបចំឲ្យការបោះ ឆ្នោតជ្រើសរើសសមាជិកសភា នីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១-២០២៦; បណ្ដាសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារអាណត្តិ ២០១៦-២០២១របស់ប្រធានរដ្ឋ ប្រធានតុលាការប្រជាជនកំពូល ប្រធាន អយ្យការប្រជាជនកំពូល និងសវនកម្មរដ្ឋ ក៏ដូចជាបញ្ហាសំខាន់ផ្សេងៗទៀត។

បន្ទាប់ពីពិធីបើក អង្គប្រជុំបានពិចារណាហើយអនុម័តលើសេចក្ដី សម្រេចចិត្តស្ដីពីបទបញ្ញត្តិនៃការងារបោះឆ្នោត៕

តាម VOV5 -  វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.

នាព្រឹកថ្ងៃទី ២០ ខែសីហា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន ដឹកនាំដោយទីប្រឹក្សា លោក Eduardo SL Oban Jr. ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top