• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកកម្មវិធី “ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac” ឆ្នាំ២០២២

កម្មវិធីនេះប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ ខែសីហានៅទីក្រុង Ha Giang។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងខេត្តចំនួន ៦ នៅតំបន់ Viet Bac (តំបន់ភាគខាងជើងវៀតណាម) ទន្ទឹមនឹងនោះ ជំរុញតម្រូវការទេសចរណ៍បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង នាយប់ថ្ងៃទី ២៦ ខែសីហា នៅទីក្រុង Ha Giang គណៈកម្មាធិការប្រជាជនខេត្ត បានបើកកម្មវិធី “ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac” - ២០២២។ កម្មវិធីនេះប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ ខែសីហានៅទីក្រុង Ha Giang។ ជាសកម្មភាពជាផ្លូវការក្នុងការដាក់ពង្រាយសកម្មភាពសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយសកម្មភាពជាបន្តបន្ទាប់ ដែលតភ្ជាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍រវាងបណ្តាខេត្ត Viet Bac ក្នុងឆ្នាំ ២០២២ កម្មវិធីនេះរួមមានៈ សកម្មភាពស្ទង់មតិដើម្បីកសាងផលិតផលតភ្ជាប់ទំនាក់ទំនងថ្នាក់តំបន់ ការបង្ហាញ និងការតាំងពិពណ៌ណែនាំរូបភាពរបស់ភូមិសាស្ត្រ ប្រជាជន និងវប្បធម៌នៃគោលដៅក្នុងស្រុកនីមួយៗ បង្កើតបានជាផលិតផលទេសចរណ៍អន្តរតំបន់។

កម្មវិធីទេសចរណ៍ “ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac” ចាប់ផ្តើមដោយបណ្តាខេត្ត Viet Bac ត្រូវបានរៀបចំឡើងអស់រយៈពេល ១៣ ឆ្នាំប្តូរវែន ក្នុងចំណោមខេត្តក្នុងក្រុមសហប្រតិបត្តិការ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋចិន ស៊ី ជីនពីង កំណត់ពេលវេលាសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក

លោកប្រធានរដ្ឋចិន ស៊ី ជីនពីង កំណត់ពេលវេលាសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក

រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានបញ្ជាក់នាថ្ងៃទី១៥ ខែឧសភា ថា លោកប្រធាន ស៊ី ជីនពីង នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិកនៅសរតៈរដូវឆ្នាំនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។

Top