• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បុណ្យតេតសំពះព្រះខែនៅទីក្រុង Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌ វប្បធម៌អរូបីជាតិ

អស់រយៈពេលច្រើនជំនាន់មកហើយ សម្រាប់ប្រជាជននៅទីក្រុងបុរាណ Hoi An បុណ្យតេត សំពះព្រះខែ គឺជាសកម្មភាពវប្បធម៌ និងវិញ្ញាណដ៏សំខាន់ប្រចាំឆ្នាំ ដែលបង្ហាញពីការ លាយឡំគ្នារវាងវប្បធម៌ប្រចាំមូលដ្ឋានជាមួយវប្បធម៌ចិន និងជប៉ុន ក៏ដូចជាការតភ្ជាប់ គ្នារវាងជំនឿបណ្ដេញឧបទ្រពចង្រៃ សុំភព្វសំណាងក្នុងអាជីវកម្មជាមួយនឹងការគយ គន់ព្រះច័ន្ទ។
ពិធីទទួលកិត្តិនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិសម្រាប់ “ពិធីបុណ្យប្រពៃណី ទំនៀមទម្លាប់ សង្គម និងជំនឿនៃបុណ្យតេតសំពះព្រះខែ” នៅទីក្រុងបុរាណ Hoi An។ (រូបថត៖ VOV)

នាយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ទីក្រុង Hoi An ខេត្ត Quang Nam បានប្រារព្ធពិធី ទទួលកិត្តិនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិសម្រាប់ ពិធីបុណ្យប្រពៃណី ទំនៀមទម្លាប់ សង្គម និងជំនឿនៃបុណ្យតេតសំពះព្រះខែ។ ក្នុងឱកាសនេះ ទីក្រុង Hoi An បាន រៀបចំសកម្មភាពវប្បធម៌ដ៏វិសេសវិសាលជាច្រើនដោយទាក់ទាញប្រជាជននិងភ្ញៀវ ទេសចរយ៉ាងច្រើនកុះករ។

អស់រយៈពេលច្រើនជំនាន់មកហើយ សម្រាប់ប្រជាជននៅទីក្រុងបុរាណ Hoi An បុណ្យតេត សំពះព្រះខែ គឺជាសកម្មភាពវប្បធម៌ និងវិញ្ញាណដ៏សំខាន់ប្រចាំឆ្នាំ ដែលបង្ហាញពីការ លាយឡំគ្នារវាងវប្បធម៌ប្រចាំមូលដ្ឋានជាមួយវប្បធម៌ចិន និងជប៉ុន ក៏ដូចជាការតភ្ជាប់ គ្នារវាងជំនឿបណ្ដេញឧបទ្រពចង្រៃ សុំភព្វសំណាងក្នុងអាជីវកម្មជាមួយនឹងការគយ គន់ព្រះច័ន្ទ។ លោក Nguyen Hung នៅសង្កាត់ Cam Ha ទីក្រុង Hoi An បានចំណាយ ពេលជាង ៣០ ឆ្នាំប្រកបរបរធ្វើក្បាលសត្វនាគ សត្វតោ និងសត្វព្រះឆ្កែរ... ដើម្បីបម្រើបុណ្យតេតសំពះព្រះខែនៅទីក្រុង Hoi An បានចែករំលែកថា៖

ភ្ញៀវទេសចរអន្តរជាតិជាច្រើនបានស្គាល់ដល់ផលិតផលក្បាលសត្វនាគ សត្វ តោ និងអាទិទេព Tengu របស់យើង។ នៅឯការប្រកួតរាំម៉ុងសាយអន្តរជាតិ និងតំបន់ ក្រុមនានានៃទីក្រុង Hoi An បានឈ្នះរង្វាន់ជាច្រើន ដូច្នេះប្រទេសជាច្រើនបានស្គាល់ ហើយកក់ទិញក្បាលតោ នាគ ព្រះឆ្កែរ របស់យើង។ ច្រើនជាងគេគឺអតិថិជនមកពីចិន ម៉ាឡេស៊ី សិង្ហបុរី

ការដែលព្រឹត្តិការណ៍ ពិធីបុណ្យប្រពៃណី ទំនៀមទំលាប់សង្គម និងជំនឿនៃ បុណ្យតេតសំពះព្រះខែ របស់ទីក្រុង Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌ វប្បធម៌អរូបីជាតិ នឹងបង្កើតកម្លាំងចិត្តបន្ថែមទៀតសម្រាប់អាជ្ញាធរ និងប្រជាជនទីក្រុង Hoi An បន្តអភិរក្សនិងផ្សព្វផ្សាយបេតិកភណ្ឌនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top