• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បុណ្យចូលឆ្នាំថ្ងីប្រពៃណីវៀតណាមនៅឯបរទេស

នារាត្រីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានរៀបចំពិធីជប់លៀងអំណរនិទាឃរដូវ ឆ្នាំ​ច សំរឹទ្ធិស័ក ២០១៨ នៅទីក្រុងម៉ូស្គូ។

បុណ្យចូលឆ្នាំថ្ងីប្រពៃណីវៀតណាមនៅឯបរទេស

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Ngo Duc Manh បានជូនដំណឹងអំពីជំហានថ្មីលើគ្រប់ជ្រុងជ្រោយក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាម និងរុស្ស៊ី។

រីឯខ្លួនវិញ លោកស្រី Vorobieva Ludmila ប្រធាននាយកដ្ឋានអាស៊ី ៣ នៃក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់​ថា​៖វៀតណាមគឺជាដៃគូពាណិជ្ជកម្មសំខាន់របស់រុស្ស៊ីក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន។ ក្រសួងការបរទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចរួមសហការជាមួយក្រសួងការបរទេសវៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅ​រុស្ស៊ី ដើម្បីអនុវត្តន៍ល្អរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ ជាពិសេសគឺបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម វិនិយោគ ហើយ​រៀបចំឲ្យបានល្អឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាមនាឆ្នាំ ២០១៩ ខាងមុខ។

ស្ថានទូតវៀតណាមប្រចាំនៅគុយបាទើបនឹងបានរៀបចំពិធីជួបសំណេះសំណាលសហគមន៍អំណរនិទាឃរដូវឆ្នាំ​ច សំរិទ្ធឹស័ក ២០១៨ ដោយមានការចូលរួមរបស់តំណាងសហគ្រាសវៀតណាម និងសិស្សានុសិស្ស និស្សិត និងក្រុមគ្រួសារ​អាណិកជនវៀតណាមដែលកំពុងរស់នៅគុយបាផងដែរ។

សហគមន៍ជនវៀតណាមប្រចាំនៅបារាំងក៏មានសកម្មភាពអំណរនិទាឃរដូវថ្មីជាច្រើន។ ពិធីទទួលនិទាឃរដូវឆ្នាំ​ច សំរឹទ្ធិស័ក​ ២០១៨ បានប្រព្រឹត្តិទៅនារាត្រី ថ្ងៃទី ១២ កុម្ភៈនៅទីក្រុងបារីស ដោយបានទាក់ទាញមនុស្សចូលរួមជាង​ ១ ពាន់នាក់។ អភិបាលក្រុងបារីស លោកស្រី Anne Hidalgo បានអញ្ជើញចូលរួមកម្មវិធីនេះ និងជូនពរដល់​សហគមន៍​ជនវៀតណាមនូវឆ្នាំថ្មីប្រកបដោយជោគជ័យ ហើយរួមចំណែកក្នុងជោគជ័យរបស់បារីស និងបារាំងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

តួរលេខដែលបានប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពីអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីរបស់វៀតណាមបាន កើនឡើង ៥,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top