• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទបញ្ចប់សន្និបាតលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី ១៣

ក្រោយរយៈពេល ៦ ថ្ងៃធ្វើការ សន្និបាតលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាមអាណត្តិទី ១៣ បានបិទបញ្ចប់នៅរសៀលថ្ងៃទី ១០ ឧសភា។
  ទិដ្ឋភាពនៅសម័យបិទសន្និបាតមជ្ឈិមលើកទី៥។ (រូបថត៖ VOV)  
  អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ VOV)  

អញ្ជើញថ្លែងមតិក្នុងពិធីបិទ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា សន្និបាតបានវិភាគយ៉ាងស៊ី ជម្រៅ វាយតំលៃ និងឈានដល់ការឯកភាពខ្ពស់លើដំណោះស្រាយ គោលជំហរ ទិសដៅសម្រាប់ការបន្តផ្លាស់ប្តូរថ្មី សុក្រិតនិងរៀបចំការអនុវត្តន៍ឲ្យកាន់តែល្អថែម ទៀតនូវច្បាប់ គោលនយោបាយស្ដីពីដីធ្លី ដំបូងបង្អស់គឺការធ្វើវិសោធនកម្ម និងបំពេញ បន្ថែមច្បាប់ភូមិបាលឆ្នាំ២០១៣ និងច្បាប់ពាក់ព័ន្ធ ដើម្បីជំនះលើរាល់កំហិត និងចំណុចខ្សោយដែលមានជាយូរមកហើយ។ ក្នុងដំណើរការរៀបចំអនុវត្តន៍ ចាំបាច់ត្រូវ ពង្រឹងជាប្រចាំនូវការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ; ពង្រីកតួនាទីឃ្លាំមើល នៃរណសិរ្សមាតុភូមិ អង្គការនយោបាយសង្គម និងប្រជាជនទាំងមូល ដើម្បីបង្កើតការ ស្រុះចិត្តគំនិត នាំឲ្យគោលនយោបាយ និងច្បាប់ស្ដីពីដីធ្លីឈានចូលជីវភាពប្រចាំថ្ងៃ។

ទាក់ទិននឹងរបាយការណ៍បូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្តី សម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ៧ អាណត្តិទី១០  ស្តីពីកសិកម្ម កសិករ និង ជនបទ នោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការលើក កំពស់ជីវភាពរស់នៅរបស់កសិករ និងប្រជាជនជនបទគឺ ជាទំនួលខុសត្រូវរបស់បក្ស និង ប្រជាជនទាំងមូល គឺជាភារកិច្ចស្នូលនៃប្រព័ន្ធនយោបាយទាំងមូល។ ក្រៅពីនោះ ត្រូវពង្រឹងការដឹកនាំរបស់បក្ស លើកកំពស់តួនាទី និងការទទួលខុសត្រូវរបស់ថ្នាក់ ដឹកនាំ ហើយលើកកំពស់សមត្ថភាព ប្រសិទ្ធភាពប្រតិបត្តិការនៃស្ថាប័នរដ្ឋ។ អគ្គលេខា បក្ស លោក Nguyen Phu Trong ក៏បានបញ្ជាថា នាពេលខាងមុខ ត្រូវតែបន្តជ្រួតជ្រាប យល់ដឹងឲ្យកាន់តែស៊ីជម្រៅ ពេញលេញ ហើយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តី សម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ និងសេចក្តីសម្រេចចិត្តមជ្ឈិមលើកនេះស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព ឲ្យស្របតាមតម្រូវការនិងចរិតលក្ខណៈនៃសេដ្ឋកិច្ច ទីផ្សារ តាមទិសសង្គមនិយម និងការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ របស់វៀតណាម។ លើសពីនេះទៅទៀត យកចិត្តទុកដាក់ជាប្រចាំដល់ការផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ លើកកំពស់ប្រសិទ្ធភាពនៃសេដ្ឋកិច្ចសមូហភាព និងសេដ្ឋកិច្ចសហករណ៍ ដែលមានស្នូលគឺជាសហករណ៍ប្រភេទថ្មី ដោយចាត់ទុកនេះ ជាសមាសភាពសេដ្ឋកិច្ច ដ៏សំខាន់មួយ រួមជាមួយនឹងសេដ្ឋកិច្ចរដ្ឋ ក្លាយទៅជាមូលដ្ឋានកាន់តែរឹងមាំនៃសេដ្ឋកិច្ចជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សកម្មភាពអបអរសាទរខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

សកម្មភាពអបអរសាទរខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោកឧត្តមសេនីយឯក Luong Tam Quang បានអញ្ជើញដឹកនាំជំនួបជាមួយតំណាងថ្នាក់ដឹកនាំទីភ្នាក់ងារសារព័ត៌មាន។

Top