• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទបញ្ចប់ព្រឹត្តិការណ៍ “ភូមិអាស៊ាន” ឆ្នាំ២០១៧


ឈូតសំដែងរបាំប្រពៃណីរបស់សិល្បៈការិនីឡាវ (រូបថត៖ VOV)

ក្រោយរយៈពេល៣ថ្ងៃប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាយប់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៧ ព្រឹត្តិការណ៍ “ភូមិអាស៊ាន” ឆ្នាំ២០១៧ ដែលត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ាននិងលើក​ទី​២២​ ទិវាវៀតណាមចូលរួមអាស៊ានបានបិទបញ្ចប់។ “ភូមិអាស៊ាន” ឆ្នាំ២០១៧បានតាំងបង្ហាញស្តង់ទំនិញ ពាណិជ្ជកម្មនិងស្តង់ទំនិញម្ហូបអាហារចំនួន ២០០ ស្តង់របស់ប្រទេសអាស៊ាននានា។ ឆ្នាំនេះ ភូមិវៀតណាមបានតាំងបង្ហាញផលិតផលដ៏វិសេសវិសាលនៃវប្បធម៌ ជនជាតិចាម។ លោក Van Quan Phu Doan នាយកក្រុម​ហ៊ុនគ្រឿងភាជន៍ចាមដែលជាតំណាងភូមិវៀតណាម បានឲ្យដឹងថា៖ “ទស្សនិកជនយកចិត្តទុកដាក់ដល់លក្ខណៈវប្បធម៌ចាមដ៏វិសេសវិសាលនិងរូបចម្លាក់ពោរពេញទៅដោយលក្ខណៈវប្បធម៌ចាមនោះ។ ប្រទេសផ្សេងៗដូចជា ថៃ កម្ពុជានិងឡាវមានលក្ខណៈវប្បធម៌ស្រដៀងគ្នាជាមួយវប្បធម៌ចាម។ យើងខ្ញុំចង់ផ្សព្វ​ផ្សាយ​អំពីវប្បធម៌ចាម”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top