• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទកិច្ចប្រជុំបណ្តាប្រធានរដ្ឋសភាពិភពលោកលើកទី ៥

 
ទិដ្ឋភាពនៃកិច្ចប្រជុំ បណ្តាប្រធានរដ្ឋសភាពិភពលោក លើកទី ៥ តាមរយៈប្រព័ន្ធវីដេអូ (រូបថត៖ TTXVN)

នៅក្នុងពិធីបិទ នាយប់ថ្ងៃទី ២០ ខែសីហា តាមម៉ោងទីក្រុងហាណូយ អង្គប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីភាពជាអ្នកដឹកនាំសភាដើម្បីអនុវត្តន៍ពហុភាគីនិយមឲ្យកាន់តែមានប្រសិទ្ធភាព ថែមទៀតនាំមកនូវសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់ប្រជាជននិងពិភពលោកទាំងមូល។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ប្រធានរដ្ឋសភាទាំងអស់និងប្រធានសហភាពសភាពិភពលោកបានអះអាងថា នឹងរួមដំណើរជាមួយសមាជិកសភានិងប្រជាជនជានិច្ច ក្នុងអំឡុងពេលមានចរិតលក្ខណៈប្រវត្តិសាស្ត្រនេះ ខណៈដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។ ប្រធានរដ្ឋសភាទាំងអស់បានជឿជាក់ថា អង្គការសហប្រជាជាតិកាន់'តែមានភាពចាំបាច់ជាងពេលណាៗទាំងអស់ និងជាមូលដ្ឋានគ្រឹះនៃសកម្មភាពសកលខ្លាំងក្លាប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមជាមួយគ្នានេះ សេចក្តីប្រកាសនេះក៏បានលើកឡើងអំពីបញ្ហាសន្តិភាពនិងសន្តិសុខអន្តរជាតិ ក៏ដូច ជា ធានាទំនួលខុសត្រូវ ការគោរពច្បាប់និងកិច្ចព្រមព្រៀងអន្តរជាតិលើគ្រប់វិស័យនៃប្រទេសនីមួយៗ រួមទាំងកិច្ចសហប្រតិបត្តិការរបស់សហភាពសភាពិភពលោកនិងអង្គការសហប្រជាជាតិទៀតផង។

ក្នុងនាមជាប្រមុខរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានថ្លែងសុន្ទរកថាតាមរយៈប្រព័ន្ធវីដេអូ ជូនដល់អង្គប្រជុំ ស្ដីពីការចូលរួមរបស់រដ្ឋសភាវៀតណាមក្នុងយន្តការអន្តរសភាក្នុងតំបន់និងពិភពលោក រួមចំណែកពង្រឹងសន្តិភាព ជំរុញកិច្ចសហប្រតិបត្តិការនិងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំបណ្តាប្រធានរដ្ឋសភាពិភពលោកលើកទី ៥ ត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយសហភាពសភា ពិភពលោក (IPU) អង្គការសហប្រជាជាតិ (UN) និងរដ្ឋសភាជាតិអូទ្រីស សហការរៀបចំឡើង ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០៕

 

  តាម VOV5- វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top