• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បវរកញ្ញានៃ​សាធារណរដ្ឋដូមីនីកែន ក្លាយ​ជាម្ចាស់មកុដបវរកញ្ញាពិភពលោកឆ្នាំ២០២៦

កាលពីយប់ថ្ងៃទី៥ ខែកញ្ញា នៅទីលានទី២ មេសា សង្កាត់ញ៉ាត្រាង ខេត្តខាញហ័រ បាន​ប្រព្រឹត្តទៅវគ្គផ្តាច់ព្រ័ត្រ​នៃ​ការប្រឡង​បវរកញ្ញាពិភពលោកលើកទី៧៣ ដោយមានបេក្ខនារីចំនួន ១១១នាក់មកពីប្រទេស និងតំបន់ដែនដីជុំវិញពិភពលោក។ នេះជាលើកដំបូងដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃការប្រឡងបវរកញ្ញាពិភពលោក ហើយក៏ជាខួបលើកទី៧៥ នៃដំណើរ​ការបង្កើតនិងអភិវឌ្ឍន៍នៃការប្រឡងនេះផងដែរ។

នៅវគ្គផ្តាច់ព្រ័ត្រ បេក្ខនារី Joheirry Mola អាយុ ២៤ ឆ្នាំ មកពីសាធារណរដ្ឋដូមីនីកែន បាន​ក្លាយ​ជាម្ចាស់មកុដបវរកញ្ញាពិភពលោកឆ្នាំ២០២៦។ ជ័យលាភីបវរកញ្ញារងបានមកលើ Elisabeth Reynés មកពីប្រទេសអេស្ប៉ាញ ខណៈដែល Taanusiya Chetty មកពីប្រទេសម៉ាឡេស៊ី ជាបវរកញ្ញារងលេខពីរ។ បេក្ខនារីតំណាង​វៀតណាម Le Nguyen Bao Ngoc បានឈានដល់ Top ៦ ដោយបញ្ចប់ដំណើររបស់នាងនៅក្នុងការប្រឡងបវរកញ្ញាពិភពលោកឆ្នាំ ២០២៦ ជាមួយនឹងសមិទ្ធផលខ្ពស់បំផុតរបស់វៀតណាមតាំងពីមុនមក ក្នុងការប្រឡងបវរកញ្ញានេះ។

នេះ​មិនត្រឹមតែជាការប្រឡងបវរកញ្ញាប៉ុណ្ណោះទេ ថែមទាំងជាកន្លែង​សម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិទៀតផង ដែលតម្លៃវប្បធម៌វៀតណាមត្រូវបាន​ឧទ្ទេសនាមដល់ពិភពលោក។ ក្នុងអំឡុងពេលមួយខែនៅប្រទេសវៀតណាម ចាប់ពី​ថ្ងៃទី ៨ ខែសីហា បេក្ខនារីមានឱកាសទទួលបទពិសោធន៍នៃ​ធម្មជាតិ វប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជន​នៅខេត្តក្វាងនិញ ហាយហ្វុង និងខាញ់ហ័រ។ តាមនោះ ការប្រឡងនេះ រួមចំណែកដ​ល់ការផ្សព្វផ្សាយរូបភាពនៃទឹកដីនិងមនុស្សវៀតណាម; ឧទ្ទេសនាមអំពី ញ៉ាត្រាង - ខាញ់ហ័រ ជាគោលដៅទេសចរណ៍មួយដែលរួមបញ្ចូលគ្នាទាំងសមុទ្រ កោះ វប្បធម៌ និងតម្លៃ​ក្នុងស្រុកផងដែរ៕

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top